ដោយៈតារារិទ្ធ/ភ្នំពេញ៖សំដៅទៅការលើកឡើងរបស់ទណ្ឌិសម រង្ស៊ី,សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនដែល​ហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ណាមួយមិនឱ្យដឹកក្រុមប្រឆាំងមកកម្ពុជានោះទេ។សម្តេចប៉ុន្តែរឿងដែលជាក់លាក់មួយគឺថាពួកគេមកដល់ប្រទេសកម្ពុជានៅពេលណានឹងត្រូវវាយខ្នោះហើយបញ្ជូនទៅដាក់គុកភ្លាមតែម្តងនៅពេលនោះ។

 

 

សម្តេចតេជោបញ្ជាក់ថាយើងបានត្រៀមគុកទទួលទណ្ឌិតសមរង្ស៊ីនិងបក្ខពួករួចហើយបើសិនធ្វើដំណើរមកកាន់ប្រទេស​កម្ពុជា។ បើសិនចង់ចូលមកប្រទេសកម្ពុជាគឺអាចមកពេលណាក៏បានដោយគ្មាននរណាហាមឃាត់នោះ ។សម្តេចបន្តថាគុក​នៅ​កន្លែងណាសម្តេច មិនប្រាប់ទេ ចាំមកដល់ដឹងហើយ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វាររាជធានីភ្នំពេញនាថ្ងៃព្រឹកថ្ងៃទី១៧ ខែតុលា នេះ៕