ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស​ថា សម្តេចនឹងប្តូរផ្តាច់កម្ចាត់ចោលមនោគមវិជ្ជាន៍នៃត្រកូលក្បត់ជាតិបីជំនាន់ ឱ្យដូចជាការដាក់ ចេញយុទ្ធសាស្រ្តរំលាយចោលអង្គការចាត់តាំងទាំងនយោបាយនិងយោធារបស់ខ្មែរក្រហមដូច្នោះដែរ។សម្តេចតេជោបានបន្តថា ត្រូវតែកម្ទេចមិនអាចទុកបានទេ។ ងើបមួយវាយមួយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងដូចនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃព្រឹកថ្ងៃទី១៧ ខែតុលា នេះ៕សរន