ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ និង​លោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​ប្រទេស​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២​នេះ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុម​បាល់ទះ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ គុយបា នៅ​ព្រលានយន្តហោះ​អន្តរ​ភ្នំពេញ​ដើម្បី​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ​បាន​មានប្រសាសន៍ថា ក្រុម​បាល់ទះ​ក្រោម​អាយុ ២១​ឆ្នាំ ប្រទេស​គុយបា​មក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​កីឡាបាល់ទះ​
​ជម្រើសជាតិ​កម្ពុជា​តាម​គម្រោង​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍ រាជធានី​ភ្នំពេញ​។​

​ការប្រកួត​មិត្តភាព​លើក​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដើម្បី​សិក្សា​បច្ចេកទេស​នៃ​ការប្រកួត​ពី​ក្រុម​ជើង​ខ្លាំង​មកពី​ទ្វីបអាមេរិក​។​យើង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ប្រទេស​គុយបា​នៅ​ព្រលានយន្តហោះ​អន្តរ​ភ្នំពេញ​យោងតាម​អនុ​ប្រសាសន៍​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​ម​ន្ទ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បានល្អ​ប្រសើរ ចំពោះ​លទ្ធផល​ចាញ់ ឬ​ឈ្នះ​ជា​រឿង​ផ្សេង​ដើម្បី​កុំ​ឲ្យ​អួ​ប​អោន​ប្រទេស​របស់​យើង​។​

​លោក​អគ្គ​បន្តថា​បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ការប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​សិង្ហ​បុរី​បានឡើយ​ទោះបី​យើង​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល​២​ទល់​១​ក៏ដោយ​ក៏​យើង​គិតថា​ក្រុម​សិង្ហ​បុរី​ក៏​ជា​ក្រុម​ជើង​ខ្លាំង​មួយ​ក្នុងចំណោម​ក្រុម​ជើង​ខ្លាំង​ផ្សេងទៀត​។ ការប្រកួត​មិត្តភាព​លើក​នេះ​ក្នុងនាម​ម្ចាស់​មានការ​ចំណេញ​ច្រើន​ដូចជា​បច្ចេកទេស និង​ទិច​និ​ច​ជាមួយ​ក្រុមកីឡា​ក្រៅប្រទេស ក៏​ជា​ឱកាស​មួយ​សម្រាប់​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា​បញ្ចេញស្នាដៃ និង​កែ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​៕​