ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​វិលជុំ​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​សេនា​ទៀ​​បាញ់​លើស​ង្វៀន TV 5​យប់​ថ្ងៃទី​១៦ តុលា អ្នក​ប្រដាល់ ឃុន បូរ៉ា ក្លិប​រស្មី​ភូមិ​គាប ខេត្ត​បន្ទាយ​មាន​​ជ័យ បាន​សម្លឹង​ឃើញ​កៅអី​សម្រាប់​វគ្គ​ពាក់​កណ្ដា​ផ្ដាច់ព្រ័ត្រ ហើយ​បន្ទាប់ពី​យកឈ្នះ​សូត្រ វាសនា​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ​មក​នោះ ។​

​មុន​ថ្ងៃ​ប្រកួត​មកដល់​វាសនា​បាន​បោះសំដី​ថា​កុំថាឡើយ​ត្រឹម ឃុន បូរ៉ា ទោះ​នរណា​ក៏​គេ​​មិន​ញញើត​ដែរ​ឲ្យ​តែ​ទម្ងន់​ប៉ុនគ្នា​តែ​ឡើងដល់​លើស​ង្វៀន​គឺ​វ៉ៃ​ទាំងអស់​។ សម្រាប់​បូរ៉ា​វិញ​គ្រាន់​​តែ​ញញឹម និង​តប​វិញ​ថា​គេ​នឹង​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ។​

​កាល​ប្រកួត​លើក​ទី​១​វាសនា​បាន​ផ្ដួល​ពុទ្ធ​សំ បូរ​ក្លិប​ពុទ្ធ​សេរី​វង្ស​ដោយ​ជង្គង់​នៅ​ទឹក​ទី​៣ឯ​បូរ៉ា​វិញ​បាន​យកឈ្នះ​គង់ ហ៊ូ​វ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​។ វាសនា​ធ្លាប់ប្រើ​ជង្គង់​ផ្ដួល​គូប្រកួត​តែ​ពេល​ជួប​បូរ៉ា​គេ​បែរជា​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​នៅ​ទឹក​ទី​១​ដោយសារតែ​ជង្គង់​របស់់​បូរ៉ា​វិញ ។​

ទោះជា​យ៉ាងណា​ក៏​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នារ​ហូ​ចប់​ទឹក​ទី​៥ ដោយ បូរ៉ា ឈ្នះ​ពិន្ទុ​លើ​វាសនា​។ ឃុន បូរ៉ា ២​ប្រកួត​បានទទួល​ជ័យជំនះ​ទាំង​២​ប្រកួត​ក្នុងខណៈដែល​វាសនា​២​ប្រកួត​ឈ្នះ​១​ប្រកួត​និង​ចាញ់​១​ប្រកួត ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះដែរ​អ្នក​ប្រដាល់​គង់ ហ៊ូ​វប្រ​កួត​ចាញ់​ពិន្ទុ​ពុទ្ធ សំបូរ​ទាំង​មិន​អស់ចិត្ត ។​សំបូរ​២​ប្រកួត​ចាញ់​មួយ​ប្រកួត​ឈ្នះ​មួយ​ប្រកួត​ចំពោះ​គង់ ហ៊ូ​វ​វិញ​២​ប្រកួត​ចាញ់​ទាំង​២​ប្រកួត ។​

​ចំពោះ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​វិញ​នោះ​ឡៅ សៃ​ណេ​ត​ក្លិប​ទីបញ្ជាការដ្ឋាន​ទ័ព​ពិសេស​បាន​ផ្ដួល​អ្នក​ប្រដាល់​ម៉ាឡេស៊ី LWAN នៅ​ទឹក​ទី​១ ។ អ្នក​ប្រដាល់​ព្រហ្ម សំណាង​ក្លិប​ថ្នល់​​ទទឹង​គុន​ខ្មែរ​ប្រើ​ជង្គង់​ហោះ​ផ្ដួល​អ្នក​ប្រដាល់​ថៃ Dan Kaosan ឲ្យ​សន្លប់​នៅ​ទឹក​ទី​១​។ ការប្រកួត​​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​មិត្ត រម​លី​ក្លិប​មេស​ថ្ង​ក​ខេត្តស្វាយរៀង​ឈ្នះ​ម៉ៅ សុធា​ក្លិប​រស្មី​​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ ៕​