ដោយៈ យោធិន / សៀមរាបៈ លោក ហេង ធូ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងភរិយា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បាននាំយកអំណោយសង្គ្រោះបន្ទាន់ ជាគ្រឿងឧបភោគបរិភោគ និងថវិការបស់លោក សែម សុវណ្ណនី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅចែកជូនដល់ក្រុមគ្រួសារក្រីក្រ​ដែលរងគ្រោះដោយទឹក ជំនន់ទឹកភ្លៀង ចំនួន​ ១២៧ គ្រួសារ និងស្រ្តីឆ្លងទន្លេ​ចំនួន ៦ គ្រួសារ ​។

សូមបញ្ជាក់ថាៈ ក្រុមគ្រួសារក្រីក្រ​ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង​ចំនួន​ ១២៧ គ្រួសារ​ក្នុង​១គ្រួសារ ទទួលបានអង្ករ ១០គីឡូ​មី១កេស​ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ​ ១យួរ ​(គិតជាថវិកា ២.២០០ ដុល្លារ និងស្រ្តីឆ្លងទន្លេ​ចំនួន​៦គ្រួសារ ក្នុង​១គ្រួសារ​ ទទួលបានអង្ករ ២០ គីឡូ មីម៉ាម៉ា​១កេស ទឹកត្រី​១យួរ ទឹកស៊ីអ៊ីវ​១យួរ ​(គិតជាថវិកា​ ១៤០ ដុល្លារ) ។

ក្នុងឱកាសនេះ លោក ហេង ធូ បានពាំនាំប្រសាសន៍ផ្តាំផ្ញេី ការសាកសួរសុខទុក្ខ ពីសំណាក់​សម្តេចតេជោ ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធានក្រុមការងា​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប​ ព្រមទាំងលោក ទៀ សីហា អភិបាលនៃ​គណៈអភិបាល​ខេត្តសៀមរាប ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងថ្ងៃនេះ។

ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានឧបត្ថម្ភ ជូនក្រុមការងារស្រុកចំនួន ៦ រូប នូវចំនួនថវិកា ៣៥០ ដុល្លារ ក្រុមប្រឹក្សាឃុំ​និងស្មៀន ចំនួន៦នាក់​ថវិកា ១៥០ ដុល្លារ ក្រុមការងារបក្សឃុំ​ ៦នាក់ ថវិកា១៥០ដុល្លារ សាខាបក្សភូមិ​១៨នាក់​ថវិកា២២៥ដុល្លារ យុវជនគណបក្ស​ ៨នាក់ ថវិកា១០០ដុល្លារ ប្រជាការពារ ៨នាក់ ថវិកា១០០ដុល្លារ​។

ឆ្លៀតក្នុងឱកាស នាំយកអំណោយចែកជូនដល់ ប្រជាជនរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង នេះដែរ លោក ហេង ធូ និងលោកស្រី រួមទាំងក្រុមការងារស្រុក ឃុំ ភូមិ យុវជន​បានចុះជួប សួរសុខទុក្ខផ្ទាល់ ដល់ខ្នងផ្ទះគ្រួសារក្រីក្រ រងគ្រោះដោយទឹកជំនន់​ នៅភូមិបន្ទាយស្រី​ ចំនួន​៥គ្រួសារ​ដោយក្នុង១គ្រួសារ​ទទួលបានអង្ករ ១០គីឡូ មី១កេស ទឹកត្រី​១យួរ​ ទឹកស៊ីអ៊ីវ​១យួរ​។

សូមបញ្ជាក់ថា ដោយបានការឧបត្ថម្ភពីលោក សែម​ សុវណ្ណនី​ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបន្ទាយស្រី ថវិកាចំនួន ៣.១៩៨ ដុល្លារ ​។ លោក អ៊ុំ​ វ៉ាន់ថា លោក ជា សារិន លោក ម៉ម​ ផៃ គណៈពង្រឹងភូមិខ្នារ​ចំនួន ១១៧ ដុល្លារ​។ សរុបគិតជាថវិកា ចំនួន ៣.៣១៥ ដុល្លារ៕ V / N