ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ជើងឯកជាតិ សម្រាប់២០២២ ដែលបានបញ្ចប់ កាលពីយប់ថ្ងៃទី១៦ តុលា ម្សិលមិញនេះ ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិ គ្រងតំណែងជើងឯក ដោយឈរនៅចំណាត់ថ្នាក់ កំពូលតារាង។

ព្រឹត្តិការណ៍ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំដោយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានការចូលរួមពីប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧ នាក់ មកពីសមាគម ក្លិប ចំនួន ១៧ (ក្លិបចំនួន ៧)។

ចំពោះលទ្ធផលការប្រកួត៖ ក្រសួងការពារជាតិ គ្រងតំណែងជើងឯក ដោយដណ្តើមបាន មេដាយមាស ២គ្រឿង និងប្រាក់១គ្រឿង ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯករង ដោយដណ្តើមបានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ២គ្រឿង ទីស្តីការគណៈរដ្ឋមន្តី្រ ឈរតំណែងលេខ៣ ដោយដណ្តើមបានមេដាយមាស ១គ្រឿង និងសំរិទ្ធ ២គ្រឿង ។

ក្រុមប៉េង់សម្តេច វិបុសបញ្ញា សុខ អាន ខេត្តតាកែវ មេដាយមាស ១ គ្រឿង និងសំរិទ្ធ ២គ្រឿង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ទទួលបានមេដាយ សំរិទ្ធ១ ហើយខេត្តបាត់ដំបង និងខេត្តកំពង់ធំ ទទួលបានមេដាយប្រាក់មួយគ្រឿង។

លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ​យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិ
ការណ៍ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២​ ជាផ្លូវការ។

ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ក៏មិនខុសពីឆ្នាំមុនដែរ គឺសហព័ន្ធ​បានផ្ដល់ការអនុញ្ញាត ទៅកាន់តំបន់ទាំង៥ និង ៤ស្ថាប័ន រៀបចំការប្រកួត កីឡាប៊ូល និងប៉េតង់ ដើម្បីសម្រិតសម្រាំងជ្រើសរើស យកជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ មកធ្វើការប្រកួតជើងឯកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាឱកាសនេះ។

ការប្រកួតនេះ មានប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧ នាក់ មកពីសមាគម ក្លិប ចំនួន ១៧ (ក្លិប ចំនួន ៧) ដោយចែកជា ៥ វិញ្ញាសា (រូបមន្តវិលជុំ) រួមមាន៖ វិញ្ញាសាបុរស-នារី ១ទល់ ១ វិញ្ញាសាយុវជន-យុវនារី ក្រោម ១៨ឆ្នាំ ​១ទល់១ និងវិញ្ញាសាបុរស-នារី ចម្រុះ២ ទល់ ២៕ V / N