ដោយ: សុខុម / ស្ទឹងត្រែងៈ លោកឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ២០២២ នេះ បានចាត់ឱ្យលោក វ៉ែន រតនៈ ជាជំនួយការមេបញ្ជារកងទ័ពជើងគោក ចុះមកកាន់ខេត្តស្ទឹងត្រែង ដើម្បីផ្តល់ទូកនិងម៉ាស៉ីន ចំនួន ១៦ គ្រឿង ដែលជាអំណោយរបស់លោកផ្ទាល់ (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ) ជូនទៅផ្នែកសឹករង ទាំង៦ ក្រុង ស្រុក និងវរៈសេនាតូចអន្តរាគមន៍លេខ១ និងវរៈសេនាតូចលេខ២ ការពារព្រំដែន ។

នៅក្នុងពិធីប្រគល់-ទទួលអំណោយនោះ លោក វ៉ែន រតនៈ បានបញ្ជាក់ថាៈ អំណោយដែលបានប្រគល់ជូនទៅផ្នែកសឹករងក្រុងស្រុកទាំង៦ ដែលមានចំនួន ៨ អង្គភាព ចំណុះឱ្យតំបន់ប្រត្តិបត្តិការសឹករងស្ទឹងត្រែង យោធភូមិ ភាគទី១ មានទូកម៉ាស៉ីន ចំនួន ១៦ និងច្រវ៉ាថែមទៀតផង ដើម្បីយកទៅបម្រើការតាមអង្គភាពរៀងៗខ្លួន៕ V / N