ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាថានឹងកំចាត់ចោលនូវមនោគ មន៍វិជ្ជាជ្រុលនិយមរបស់ពូជអាក្បត់ជាតិបីជំនាន់ឲ្យដូចអ្វីដែលសម្តេចដាក់ចេញគោលដៅកម្ចាត់អង្គការចាត់តាំងនយោបាយនិងយោធានៃរបបកម្ពុជាប្រជាប្រជាធិបតេយ្យ (ខ្មែរក្រហម ) ។ ពូជក្បត់ជាតិបីជំនាន់ដែលសម្តេចលើកឡើងនោះគឺពូជរបស់លោក សម រង្ស៊ី ដែលសម្តេចបានចាត់ទុកថាបានក្បត់ជាតិតាំងពីជីតា ដល់ឪពុក និង រហូតដល់កូន (សម រង្ស៊ី) ។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្ររជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាងចំនួន៦ពាន់នាក់នាព្រឹកថ្ងៃ ទី១៧ ខែតុលា ២០២២ ។

សម្តេចតេជោមានប្រសាសន៍ថា៖«ហ៊ុន សែន នឹងប្ដូរផ្ដាច់កំចាត់ចោលមនោគមន៍វិជ្ជាពូជអាក្បត់ជាតិបីជំនាន់ ។ ឥឡូវជិតដល់ខួប ២០ ឆ្នាំ ដែលអ្នកឯងបានដាក់ចេញនូវនយោបាយ”មានស៊ីអត់សែន មានសែនអត់ស៊ី” ។ ព្រោះចាប់ពីឆ្នាំ ២០០៣ មកអ្នកឯងបានដាក់ចេញនៅនយោបាយនេះឥឡូវខ្ញុំទទួល យកអនុវត្តគោលនយោបាយហ្នឹងដូចគ្នា ។ តែខ្ញុំ មិនសម្លាប់អ្នកឯងទេ តែដូចអ្វីខ្ញុំដែលដាក់ចេញគោលដៅកម្ចាត់អង្គការចាត់តាំងនយោបាយនិងយោ ធានៃរបបកម្ពុជាប្រជាប្រជាធិបតេយ្យ(ខ្មែរក្រហម) ហើយខ្ញុំធ្វើបានមែន ។ឥឡូវខ្ញុំដាក់ចេញនូវគោលដៅកម្ចាត់ចោលនៅមនោគមន៍វិជ្ជាជ្រុលនិយមរបស់ពូជអាក្បត់ជាតិបីជំនាន់ … »។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ឥឡូវតើអ្នកឯងបង្កើតរឿងចង់ឱ្យអ្នកក្នុងស្រុកជាប់គុក ? អ្នកឯងកុំគិត​ថាមិនហ៊ានធ្វើពួកអ្នកខាងក្នុងអ្នកឯងមានសិទ្ធិនិយាយនៅ ខាងក្រៅរួចខ្លួន ប៉ុន្តែអ្នកខាងក្នុងពាក់ព័ន្ធគ្មានទេ ងើបមួយវ៉ៃមួយងើបពីរវ៉ៃពីរ ។ បើអ្នកឯងនិយាយអំពីរឿងបោះឆ្នោតអូខេអត់អីទេ ប៉ុន្តែអ្នកឯងចូលរួមនៅក្នុងព្រឹត្តិការណ៍ ​មានលក្ខណៈផ្តួលរំលំក្រៅពីប្រព័ន្ធប្រជាធិបតេយ្យ ក្រៅប្រព័ន្ធធម្មនុញ្ញគឺទទួលបាននូវការផ្តន្ទាទោស​។

គួររំលឹកថាកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២២ លោក សម រង្ស៊ី ដែលកំពុងរស់នៅនីរទេសខ្លួនក្នុងប្រទេសបារាំងបានប្រកាសជាថ្មីអំពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅក្នុង ឆ្នាំ២០២៣ ខាងមុខនេះ ។តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនលោក សម រង្ស៊ី បានអំពាវដល់ ប្រជារាស្ត្រខ្មែរនិងកងកម្លាំងប្រដាប់អាវុធឱ្យផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា នៅ ឆ្នាំក្រោយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបចំអកទៅលោក សម រង្ស៊ី ទាំង​​មិនបញ្ចេញឈ្មោះដោយប្រើពាក្យ​ធ្ងន់ៗថា «ត្រកូលក្បត់ជាតិ៣ជំនាន់»។សម្តេចបានបញ្ជាក់ដូច្នេះថា«កុំចាំបាច់ បោកប្រាស់អីច្រើនពេកអាក្បត់៣ជំនាន់និយាយអញ្ចឹងតែម្តងទៅនិយាយឱ្យអសុរសបន្តិចទៅ គឺជីតាក្បត់ជាមួយព្រះមហា ក្សត្រ ឪពុកក្បត់ជាមួយព្រះមហាក្សត្រឥឡូវអាមួយនេះ ក្បត់ជាមួយព្រះមហាក្សត្រទៀត ក្បត់៣ជំនាន់ អញ្ចឹងតើប្រជាពលរដ្ឋរបស់យើងទទួលយកបានទេពូជក្បត់ជាតិនេះ?»។

សម្តេចតេជោបន្តថាឮថាចង់មកកម្ពុជាវិញទៀតហើយតែបានអះអាងថាបញ្ហានេះ​ដោយ​សារ​តែ​​​រាជរដ្ឋាភិ​បា​លកម្ពុជាមិនព្រមដកបម្រាមជើងហោះហើរដើម្បីបើកផ្លូវឱ្យគាត់អាច ចូលមកបាន។ បញ្ហា​នេះសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថាមិនដែលរារាំងទេតែផ្ទុយទៅវិញសម្តេចចង់ឱ្យលោក សម រង្ស៊ី វិល​មកកម្ពុជាឱ្យបានឆាប់ដើម្បីសម្តេចមានឱកាស ប្រើវិធានការច្បាប់លើលោក សម រង្ស៊ី ។

សម្តេចមានប្រសាសន៍ថា៖ «រួចថា​ខ្ញុំ​ទៅ​ហាមឃាត់​ជាមួយ​នឹង​យន្ត​ហោះ​បរទេសមិន​ឱ្យដឹ​ក ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនដែលហា​មឃាត់ទេនរណាចង់ដឹកអីដឹកទៅ! សូមបញ្ជាក់ ដឹកមក សូមអញ្ជើញដឹកមក បញ្ជាក់ឡើងវិញគេថាសុំឱ្យ​លោ​ក ហ៊ុន សែន ដកបម្រាមខ្ញុំមិនដែលបញ្ជាឯណា! ប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់តែប៉ុណ្ណេះទេមកដល់គឺស្វា​គមន៍ដោយខ្នោះតែប៉ុណ្ណឹងទេ! ព្រោះទោសអ្នកឯងប៉ុន្មានទៅ? អត់រួចខ្លួនទេអាពៅ! ហើយកុំសង្ឃឹមលើ ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសឱ្យហ្អែងឱ្យសោះ»។

សម្តេចតេជោបន្តថា៖«ហើយស្មានតែកងទ័ពហ្នឹងគេទៅជួយការពារលោកឯង ។ លោកឯងគិតថាកងទ័ពសព្វថ្ងៃនេះស្រឡាញ់លោកឯង ។ មានប៉ុន្មានចេញមក ។ខូចខូចពេកតែ ម្ដង ៥០០ ឆ្នាំហើយទើបមានមួយ ។ ខូចជាងគេហើយពិសពលជាងគេ ។ ខូចមហាខូច ។»

សម្តេចតេជោ ហ៊ុន សែន បន្តថា«ឥឡូវខ្ញុំកំណត់ចាត់តាំងអាក្រុមហ្នឹង ចាត់ទុកពូជអាមួយហ្នឹង គឺពូជអាក្បត់ជាតិបីជំនាន់ដូចជាអង្គការចាត់តាំងនយោបាយនិងយោធារបស់ ប៉ុល ពត អញ្ចឹង។ ខ្ញុំនឹងប្ដូរផ្ដាច់កម្ចាត់ចោលមនោគមវិទ្យាជ្រុលនិយមនៃត្រកូលក្បត់ជាតិបីជំនាន់។ »

សម្តេចតេជោបានបញ្ជាក់ថា៖ «អ្នកឯងមកនិយាយពីត្រកូលហ៊ុនត្រកូល”ហ៊ុន” តែត្រកូលហ៊ុននិងត្រកូលសមមិនដូចគ្នាទេ។ត្រកូល”ហ៊ុន”មិនដែលចេះក្បត់ជាតិទេ។ត្រកូល”ហ៊ុន” បានរួមចំណែកធ្វើឲ្យប្រទេសនេះរីកចម្រើន ។ ត្រកូល “សម” ទេដែលក្បត់ជាតិតាំងពីជីតា ដល់ឪពុក រហូតដល់កូន ហើយមិនដឹងងាប់តៃហោងមិនដឹងនៅឯណា មិនដឹងថាឆ្អឹង ឪពុករបស់ខ្លួននៅឯណាផង ។ ផ្ដាំទៅលោកឯងវិញលោកឯងចេញសេចក្តីថ្លែងការយប់មិញខ្ញុំចេញត្រឡប់ទៅវិញ ។ ខ្ញុំដឹងថាអ្នកឯងចង់ឱ្យខ្ញុំឆ្លើយ រឿងអីខ្ញុំត្រូវខ្លាចអ្នកឯងខ្ញុំ ឆ្លើយទៅអ្នកឯងវិញព្រោះអ្នកឯងជាមនុស្សជាប់ទោសតើ ។»

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានខ្លាំងទៅកណបក្សនយោបាយនានាថា៖«គណបក្សនានាហ៊ានភ្ជាប់ខ្លួនជាមួយអានេះលមើល បើមិនចូលទៅក្នុងការរំលាយចោលគណបក្ស នយោបាយនោះបន្តទៀត ។ មើលច្បាប់ស្ដីពីគណបក្សនយោបាយ ។ អាហ្នឹងនិយាយគ្នាឲ្យបានច្បាស់ ។»

សម្តេចកបានបន្តថាក្នុងនាមមេដឹកនាំក្រុមប្រឆាំងបែរជាមិនគិតជំរុញប្រជាធិបតេយ្យរបស់កម្ពុជាឱ្យដើរទៅមុននោះទេគិតតែផ្តួលរំលំ ។ សម្តេចថ្លែងថា «មិនគិតពីរុញដំណើរ ការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតគិតពីប្រមូលមនុស្សឱ្យផ្តួលរំលំ ហ៊ុន សែន ឱ្យបាននៅឆ្នាំ ២០២៣​ ​ហើយឱ្យកម្លាំងប្រដាប់អាវុធងើបឡើងថែមទៀតអាហ្នឹងហើយជា រឿងជាប់គុកច្រវាក់ ឥឡូវអ្នកចូលរួមចេញមុខមកនរណាចូលរួមខ្លះ ចេញមកសូមបញ្ជាក់ថាងើបមួយវ៉ៃមួយ អាធុនហ្នឹងប៉ុន្តែបើអ្នកឯងធ្វើបក្ស ដើរចូលបក្ស សូមអញ្ជើញទៅ»៕