ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឱ្យអភិបាលខេត្តបាត់ដំបងនិងខេត្តប៉ៃលិនពន្លឿននីតិ វិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរឱ្យបានច្បាស់លាស់ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសិទ្ធិស្របច្បាប់លើទីតាំងដែលកំពុងរស់នៅបច្ចុប្បន្ន ។ សម្តេចបានសង្កាត់ធ្ងន់ថាបញ្ហាដែលមិនអាចកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិននៅក្នុងតំបន់នោះឱ្យបានជាក់លាក់ដោយសារតែមាន អ្នកធំមួយចំនួនមានដីនៅកន្លែងនោះទើបជាហេតុនាំឱ្យពួកគេទាំងនោះរារាំងរដ្ឋបាលខេត្តបាត់ដំបងកាត់ដីតំបន់នោះទៅឱ្យខេត្តប៉ៃលិន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅព្រឹកទី១៧ខែតុលាឆ្នាំ២០២២នេះក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញា បត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៦,៤១១នាក់ នៅសាលសន្និសីទនិងពិពរណ៌ពាណិជ្ជកម្មជ្រោយចង្វារ ។

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាថា៖«ខ្ញុំនិយាយតាមទូរស័ព្ទជាមួយនឹងអភិបាលខេត្តបាត់ដំបងនិងអភិបាលខេត្តប៉ៃលិនថាត្រូវដោះស្រាយឱ្យ ចប់នូវតំបន់មួយគ្រាន់តែ កែសម្រួលព្រំប្រទល់រដ្ឋបាលធ្វើប៉ុន្មានជំនាន់ហើយធ្វើអត់ចេញ អញ្ចឹងទេម្សិលមិញខ្ញុំបានផ្ញើសារទៅ សុខ លូ បើសិន២អាទិត្យទៀតធ្វើមិនចេញខ្ញុំចុះទៅតែម្តងព្រោះវាមិនមែន កាត់ដីឱ្យបរទេសណា ភូមិហ្នឹងជាភូមិដែលបងប្អូនធ្វើសមាហរកម្មដែលចេញមក […] ធ្វើប៉ុណ្ណឹងមិនចេញហើយខ្ញុំបានផ្ញើសំលេងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីធ្វើការងារ នេះឱ្យចប់ប្រជាពលរដ្ឋបានអាហ្នឹង​គាត់បានកម្មសិទ្ធិដីស្របច្បាប់ឯកឧត្តម សុខ លូ និង បាន ស្រី មុំ ពីរនាក់ហ្នឹងបើធ្វើមិនទាន់ទេ ២អាទិត្យទៀត ខ្ញុំនឹងចុះទៅហ្នឹង»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តទាំង២នេះឱ្យច្បាស់លាស់គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះឆ្នោតជាពិ សេសគឺផ្តល់ភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅតំបន់នោះ។បញ្ហាដែលមិនអាចកំណត់ព្រំ ដែនរដ្ឋបាលរវាងខេត្តបាត់ដំបង និង ខេត្តប៉ៃ លិននៅក្នុងតំបន់នោះឱ្យបានជាក់លាក់ដោយសារតែមានអ្នកធំមួយចំនួនមានដីនៅកន្លែងនោះទើបជាហេតុនាំឱ្យពួកគេទាំងនោះរារាំងរដ្ឋបាលខេត្តបាត់ដំបងកាត់ដីតំបន់ នោះទៅឱ្យខេត្តប៉ៃលិន។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៅកាន់ពួកមន្រ្តីដែលមានដីនៅតំបន់នោះថា៖ »អាដីស្វាយលោកឯងអត់បាត់ទៅណាទេ កាត់ដីទៅបាត់ដំបងគង តែដីខ្មែរ ដីនៅប៉ៃលិន គង់តែដីខ្មែរ លោកឯងស៊ីផលដំណាំទៀតទៅកុំចាំបាច់ទៅរារាំងគេអញ្ចឹង ខ្ញុំស៊ើបខ្ញុំដឹងតើ មូលហេតុអីបានរាប់ឆ្នាំដោះស្រាយវាមិនចេញ»។ សម្តេចតេជោបន្តថា ចៅហ្វាយខេត្ត និងចៅហ្វាយស្រុក ដែលពាក់ព័ន្ធនឹងករណីនេះត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាលដើម្បីឱ្យប្រជាពលើរដ្ឋដែលកំពុងរស់នៅតំបន់នោះទទួលបានកម្មសិទ្ធិស្របច្បាប់ខណៈតំបន់នោះ ត្រូវបានធ្វើសមាហរកម្មជាង ៣០ ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនទាន់កំណត់ព្រំប្រទល់រដ្ឋបាលមិនទាន់ទៀត។

បើតាមរដ្ឋបាលខេត្តបាត់ដំបងតំបន់ដែលមិនទាន់កំណត់ព្រំប្រទល់រដ្ឋបាលនេះមានចំនួន ២ ស្រុករួមមាន៖ ស្រុកកំរៀងជាប់ជាមួយស្រុកសាលាក្រៅរបស់ខេត្តប៉ៃលិននិងស្រុក សំឡូតជាប់ជាមួយក្រុងប៉ៃលិនសម្រាប់ទំហំផ្ទៃដីនៅតំបន់នោះគឺមិនទាន់បញ្ជាក់ពីតួលេខច្បាស់នោះទេ ៕