ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដើរ​

​កិរិយាសព្ទ​

​សម្រេច​ឥរិយាបថ ១ ផ្សេង​អំពី​ឥរិយាបថ​៣​គឺ ឈរ​, អង្គុយ​, ដេក​, គឺ​លើកជើង​ឈានទៅ​
​ដើរទៅ​, ដើរមក ។​
​កម្រើក​ដោយ​កម្លាំង​ផ្សេងៗ មាន​ចំហាយ​ក្ដៅ​ជាដើម​
​គ្រឿងចក្រ​ដើរ​, ម៉ាស៊ីន​ដើរ​ស្រួល​, នាឡិកា​នេះ​ដើរ​រហ័ស​ណាស់ ។​
​ប្រព្រឹត្តទៅ​
​ការ​របស់​យើង​ឥឡូវ​ដើរ​ស្រួល​ជាង​ពី​ដើម ។​
​កាន់ការ​ដោយ​គ្រឿង​ដឹកនាំ​ផ្សេងៗ​
​ដើរទូក​, ដើរកប៉ាល់ ។​
​ទទួលភារៈ​ដឹកនាំ​គ្រឿង​ផ្ទុក​ឬ​មនុស្ស​អ្នកជិះ​ទៅមក​
​ផ្លូវ​នុ៎ះ​មាន​រថយន្ដ​ដើរ​ឥតអាក់ ។​
​ចែក​ឋាន ( ស្លាប់ ) ក៏​ហៅ​ដើរ​បានដែរ ( ពាក្យ​រាបសា​សម្រាប់​ប្រជាជន​សាមញ្ញ )
​បើតាម​ការសង្កេតមើល​ដង្ហើម​របស់គាត់ ឃើញថា​គាត់​មុខជា​នឹង​ដើរ ក្នុងពេល​ឆាប់ៗ នេះហើយ ។ ល ។​

​ដើរតួ​

​កិរិយាសព្ទ​

​ចេញ​ខ្លួន​ជា​តំណាង​រូប​ឬ​ចេញ​ខ្លួន​លេង​ជា​ជំនួស​តួ​ដែលមាន​ក្នុង​រឿងរ៉ាវ​ល្ខោន​ឬ​ភាពយន្ត​
​នាយ​សុ​វ័​ណ្ណ​ដើរតួ​ព្រះ​សុធន​, នាង​ទេព​រំដួល ដើរតួ​នាង​កែវ​មនោហ​រា ។​

​ដើរទា​

​កិរិយាសព្ទ​

​ដើរ​ច្រហោង​មាន​លំនាំ​ស្រដៀង​នឹង​ដំណើរទា​
​កូន​ខ្ញុំ​វា​ធ្លាប់​ដើរទា​ដែរ ។​

​ដើរទេស​

​កិរិយាសព្ទ​

​ចេញ​ចាកចោល​ទីកន្លែង​ដែល​ធ្លាប់​នៅ​ដើរ​សាត់អណ្ដែត​ទៅកាន់​ទី​ដទៃ ដោយ​ឥតមាន​សំដៅ​ទីណា​មួយ​ជា​ប្រាកដ​, ទាំង​ឥតមាន​សំដៅ​អ្នក​ឯណា​មួយ​ជាទី​ពំនាក់​ឡើយ​
​ឆ្មា​ដើរទេស​, ក្ដាម​ដើរទេស ។​

​ដើរហើរ​

​កិរិយាសព្ទ​

​ធ្វើអំពើ​ស្មន់អន្ធករ​នឹង​គ្នា​, លបលួច​ខូច​នឹង​គ្នា​ដោយ​ផ្លូវ​កាមគុណ (​ពាក្យ​រាបសា )
​ឮថា​វា​បាន​ដើរហើរ​នឹង​គ្នា​ទៅហើយ ។​