ដោយ : ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ពិធីបុណ្យ​អុំទូក​ថ្នាក់​ខេត្ត​នៅ​បន្ទាយមានជ័យ​នៅតែ​រៀបចំ​ដដែល ប៉ុន្តែ​បាន​លើក​ពេល​ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី ៣០ ខែតុលា ទៅ​ថ្ងៃទី​០៤​ដល់​ថ្ងៃទី០៥ ​ខែវិច្ឆិកា ឆ្នាំ​២០២២ តែ​នៅ​ស្ទឹង​សិរីសោភ័ណ ខាងក្រោយ​សាកលវិទ្យាល័យ​មានជ័យ​ដដែល ដោយ​ការលើក​ពេលនេះ គណៈ​:​ក​ម្មា​ធិ​ការរៀបចំ​ពិធីបុណ្យ​ជាតិ អន្តរជាតិ​ខេត្ត​ថា ដោយសារ​ទឹកជំនន់​លិច​ទីធ្លារ​សាកលវិទ្យាល័យ​មានជ័យ​ជាទី​តាំង​វេទិកា​ប្រារព្ធ​ពិធី​និង​ការ​ទស្សនា ។​

​មកទល់​ថ្ងៃទី​១៧ ​ខែតុលា​នេះ ទឹកជំនន់​បាន​បូម​ស្ទើរ​រ​អស់ពី​ទីធ្លា ហើយ​ការពារ​ទំនប់​មាត់​ស្ទឹង​ត្រើយ​ស្តាំ​ (​ខាងជើង​)​ អោយ​ជាប់​រឹងមាំ រីឯ​ផ្លូវ​ប្រប​មាត់​ស្ទឹង​ត្រើយ​ឆ្វេង ​(​ខាងត្បូង​) ទឹកជំនន់​នៅ​ជន់​លិច​ជ្រៅ​នៅឡើយ ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា នា​ឆ្នាំនេះ មាន​ទូក​២៦​ចូលរួម​អុំ ក្នុងនោះ​ទូក​អុំ ចែវ​ខ្នាត​ធំ​ឬ​ចំណុះ​ច្រើន​នាក់ មាន​២០​ទូក​និង​ទូក​កិត្តិយស ចំណុះ​៥​នាក់ ចំនួន​៤​ទូក និង​ចំណុះ​៣​នាក់​ចំនួន​២​ទូក​។​

​លោក​ណែ​នាំអោយ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ស៊ីវិល​និង​កងកម្លាំង ក៏ដូចជា​គណ​:​កម្ម​ការ​នានា និង​ចំណុះ​ទូក​ត្រៀមលក្ខណ​:​អនុវត្ត​ការងារ​ប្រណាំងទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ស្តង់​ពិព័រណ៍​ទូទៅ​ភូមិ​១ ផលិតផល​១ អោយបាន​ល្អ ពិសេស​គឺ​បង្កលក្ខណ​:​ងាយស្រួល​និង​ការសប្បាយរីករាយ​ជូន​ប្រជាជន មហាជន​មក​កំសាន្ត​សប្បាយ ។​

​នៅ​ថ្ងៃត្រង់​ទី ១៧ ខែ តុលា ដដែល លោក​អ៊ុ រាត្រី និង​មន្ត្រី​ក្រុមការងារ​បាន​ទៅពិនិត្យ វាយតម្លៃ​ដល់ទី​តាំង​វេទិកា កន្លែង​ភ្ញៀវ​ទស្សនា ទីកន្លែង​ចំណុះ​ទូក​ស្នាក់នៅ និង​កម្មវិធី​នានា។

សូម​រំលឹកថា កម្មវិធី​រៀបចំ​ការប្រណាំង​ទូ​កប​ណ្ដែ​ត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ស្តង់​ពិ​ព័រ​ណ៌​ទូទៅ ភូមិ​១ ផលិតផល​១ នៅ​ថ្នាក់​ខេត្ត រាជធានី ថ្នាក់ជាតិ​បាន​ផ្អាក​៣​ឆ្នាំកន្លងមក ដោយសារ​វិបត្តិ​សាកល​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ប៉ុន្តែ​ឆ្នាំ​២០២២ នេះ ស្ថានភាព ជម្ងឺ​កូ​វីដ​១៩​បាន​ធូរស្រាល រាជរដ្ឋាភិបាល​ក៏​សម្រេច ណែ​នាំអោយ​ថ្នាក់​ខេត្ត រាជធានី​រៀបចំ​ឡើងវិញ​អោយបាន​។​​លើកលែង​នៅ​ថ្នាក់ជាតិ មិន​រៀបចំ​ទេ ត្បិត​កម្ពុជា​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​៕​