ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ ៖ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលា ដំបូងខេត្តព្រះវិហារ លោក វុធ សាវី បាននាំយកថវិកា ១លានរៀល ភេសជ្ជៈ និងម៉ាស ទៅឧបត្ថម្ភដល់អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីចូលរួមចំណែកនៅក្នុងសកម្មភាព មនុស្សធម៌ និងការលើកកម្ពស់កិត្យានុភាព ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ប្រកបដោយភាពប្រទាក់ក្រឡា រវាងអ្នកអនុវត្តន៍ច្បាប់ និងមន្ត្រីនគរបាលយុត្តិធម៌ នៅថ្នាក់មូលដ្ឋាន ។

ការប្រគល់និងទទួលអំណោយឧបត្ថម្ភនេះ បានធ្វើឡើង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ នៅអធិការដ្ឋាននគរបាលស្រុកគូលែន ខេត្តព្រះវិហារ ។

លោក វុធ សាវី បានប្រាប់ឲ្យដឹងថាៈ ដោយមើលឃើញពីតម្រូវការ និងភាពចាំបាច់របស់ អធិកាដ្ឋាននគរបាលស្រុកគូលែន លោកបាននាំយកថវិកា ១លានរៀល ,ម៉ាស ២ពាន់ ម៉ាស់, ទឹកបរិសុទ្ធ ៥០យួរ , ទឹកក្រូច ៤យួរ និង ស្រាបៀហនុមាន ៥កេស ប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកគូលែន ដែលថវិកា ១លានរៀលនោះ សម្រាប់ចូលរួមចំណែក ក្នុងការសាងសង់ខ្លោងទ្វារអធិការដ្ឋានស្រុកនគរបាលស្រុក គ្រឿងភេសជ្ជៈ និងសម្ភារៈពេទ្យ ទុកសម្រាប់ប្រើប្រាស់ នៅក្នុងអង្គភាព ទៅតាមតម្រូវការ របស់អធិការដ្ឋាននគរបាល ស្រុកគូលែន ៕/V