​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១៦ ខែតុលា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក កៀង ល័​ក្ស អភិបាលខណ្ឌ​ចំការមន ចុះ​ត្រួតពិនិត្យ​ការស្ដារ​ប្រព័ន្ធ​លូ និង​បាន​លាង​បាញ់​សំអាត​ផ្លូវ នៅ​ចំណុច​ផ្សារ​ចិន ទល់មុខ​អគារ ដឹ ប្រ៊ី​ជ ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី លោក​អភិបាលរងខណ្ឌ​, លោក​ប្រធាន​-​អនុប្រធាន សណ្ដាប់ធ្នាប់​ខណ្ឌ​, កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​។​

​ជា​លទ្ធផល លោក​អភិបាលខណ្ឌ​ចំការមន បាន​ណែនាំ​ដល់​អ្នកលក់ និង​តំណាង​ម្ចាស់​ផ្សារ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ កុំឱ្យ​មានកក​ស្ទះចរាចរណ៍ នៅតាម​បណ្ដោយ ផ្លូវ​ខាងលើ និង​ត្រូវ​ចេះ​ទុកដាក់​សំរាម ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​អ្នកលក់​តៅហ៊ូ​ស្អុយ មិនត្រូវ​ចាក់​បង្ហូរ កាកសំណល់​ប្រេង​ខ្លាញ់ ទៅលើ​ទ្រូងផ្លូវ ឬ​ចូលក្នុង​ប្រព័ន្ធ​លូ ជាដាច់ខាត ដើម្បី​បញ្ចៀស ការកកស្ទះ​ប្រព័ន្ធ​លូ​៕/V​.mara