​និស្សិត​ម្នាក់​ជិះ​ម៉ូតូ​ធំ​លឿន​ជ្រុល​ដួល​បោក​ខ្ទាត​ជាច្រើន​ត្រឡប់​បាត់បង់​ជីវិត​

1165
ចែករម្លែក

​(​ស្ទឹងត្រែង​)៖​បុរស​ម្នាក់​គឺជា​និស្សិត​ក្នុងចំណោម​អ្នកជិះ​ម៉ូតូ​ធំៗ​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បាត់​បង់ជីវិត​ខ្លួនឯង​។ ហេតុការណ៍​នោះ បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ស្ថិតក្នុង​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧​។​
​ ​
លោក ងួន សាត់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ​បានឱ្យដឹងថា​បុរស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​ឈ្មោះ រុង រឿង​រតនា​អាយុ​២៦​ឆ្នាំ​រស់នៅ​ផ្ទះ​លេខ​៣៥​សេ​ក្រុម​១១​ភូមិ​បុរី​កម្មករ​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​ក្រុងភ្នំពេញ​។​និស្សិត​រូបនេះ​បើក​ម៉ូតូ​ម៉ាក​កា​វ៉ា​សា​គី​ពណ៍​ទឹកប្រាក់​ម្នាក់ឯង​ក្នុងចំណោម​មិត្ត​រួម​ក្រុម​បើកបរ​ពី​កើ​តទៅ​លិច​(​ស្ទឹងត្រែង​-​ព្រះវិហារ​)​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ខណៈពេល​ក្រុម​អ្នកជិះ​ម៉ូតូ​ធំៗ​បើក​ប្រដេញ​គ្នា​នៅលើ​ដងផ្លូវ​ដល់​ចំណុចកើតហេតុ​ស្ថានភាព​ផ្លូវ​កោង​។​ទំនងជា​ម៉ូតូ​មាន​ល្បឿ​ង​លឿន​លើសពី​ល្បឿន​កំណត់​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈពេល​ជួបនឹង​ផ្លូវ​កោង ក៏​ជ្រុល​ចង្កូត​ម៉ូតូ​ធ្លាក់ចូល​ស្នាមភ្លោះ​ស្លាប់​ភ្លាម​មួយ​រំពេច​។​បន្ទាប់ពី​ហេតុការណ៍ កើតឡើង​ភ្លាម សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ហើយក៏​ប្រគល់​សព ទៅ​សាច់​ញា​ត្តិ​អ្នករួមដំណើរ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយៈ សុខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម