ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសនៅថ្ងៃទី ១៧ ខែ តុលាថា ក្រសួងនឹងធ្វើការផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១៨ ខែ តុលា តទៅ ។

ប្រភពដដែលបានបន្តថា ការប្រកាសនេះផ្អាកនេះ គឺដើម្បីជួសជុលបល្ល័ង្កបដិមាព្រះអង្គចេក និងព្រះអង្គចម ហើយក្រសួងនឹងប្រកាសបើកឡើងវិញនៅពេលដែលការជួសជុលបានបញ្ចប់ ។

ព្រះអង្គចេក និងព្រះអង្គចម គឺជាទីកន្លែងគោរពនិងសក្ការៈបូជាមួយដែលអ្នកមានជំនឿជាពិសេសពលរដ្ឋកម្ពុជាចាត់ទុកជា កន្លែងពិសិដ្ឋមួយ ។ N