​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​រក​គ្រាប់​បាល់​អោយ​ក្លឹប Paris Saint-Germain(PSG)​ឈ្នះ​Marseille​ក្នុង​ការប្រកួត​លី​ក​បារាំង កីឡា​ករនី​ម៉ា​(Neymar)​បាន​​ទៅ​ដល់​តុលាការ​ក្នុងប្រទេស​អេ​ស្ប៉ាញ​កាលពី​ថ្ងៃ​ចន្ទទី​១៧​តុលា ដើម្បី​ប្រឈម​សវនាការ​មួយ​ស្តី​ពី​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​រូបលោក​ពី​ក្រុមប្រេ​ស៊ីល​Santos​ទៅកាន់​ក្លឹប Barcelona​នៅ​ឆ្នាំ​២០១៣​។​

​ឪពុក​ម្តាយ​របស់​នី​ម៉ា អតីត​ប្រធាន​ក្លឹប​Barcelona លោក​សាន់​ដ្រូ រូ​សែ​ល (Sandro Rosell)​និង​តំណាង​ទាំង​ក្លឹប​អេ​ស្ប៉ាញ​និង​ក្លឹប​ប្រេ​ស៊ី​ល​Santos ក៏​គ្រោង​នឹង​បង្ហាញ​មុខ​នៅ​តុលាការ​ផង​​ដែរ ក្រោយ​ពី​ក្រុមហ៊ុន​វិនិយោគ​ប្រេ​ស៊ីល DIS​ចោទប្រកាន់ថា​ការផ្ទេរ​របស់​តារា PSG​នេះ​ពី Santos​ធ្វើឡើង​ក្រោម​តម្លៃ​ក្រោម​ទីផ្សារ ជាហេតុ​នាំ​ឱ្យ​ខ្លួន​ខាតបង់ ក្រោយ​ទិញ​៤០ ភាគរយ​នៃ​សិទ្ធិ​ចំពោះ​​កីឡាករ​រូបនេះ​ក្នុងតម្លៃ ១,៧ លាន​ផោន នៅ​ពេល​រូបគេ​មាន​អាយុ ១៧ ឆ្នាំ​។​

​ហើយ​ទោះបីជា​នី​ម៉ា​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ក៏​ដោយ ក៏​រូបគេ​នៅ​តែ​ត្រូវ​បង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​ដោយ​ផ្ទាល់​សម្រាប់​ថ្ងៃ​ដំបូង​នៃ​ការកាត់ក្តី​នៅថ្ងៃនេះ បន្ទាប់​ពី​ចាញ់​បណ្តឹងឧទ្ធរណ៍​នៅ​តុលា​​ការ​កំពូល​របស់អេ​ស្ប៉ាញ​ក្នុង​ឆ្នាំ ២០១៧​។​

​រាល់​ចុង​ចម្លើយ​បដិសេធថា​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​។​

​ខ្សែប្រយុទ្ធ​ប្រេ​ស៊ីល​រូបនេះ​បាន​ទៅ​ដល់​តុលាការ​នៅ​ក្រុង​បា​សេ​ឡូ​ណា ដោយពាន់​វ៉ែនតា​និង​អាវ​ពណ៌​ខ្មៅ​ជាមួយ​ក្រវាត់ក​។​ឪពុក​របស់​នី​ម៉ា ដែល​ក៏​ជា​ភ្នាក់ងារ​របស់​គាត់ ស្ថិត​ចំណោម​អ្នក​ដែល​បាន​ទៅ​ដល់​​តុលាការ​ជាមួយ​នឹង​កីឡាករ​រូបនេះ​។​

​សវនាការ​នេះ​កើតឡើង​មួយខែ​មុន​ការប្រកួត​World Cup​ចាប់ផ្តើម​នៅ​ថ្ងៃ​២០​វិច្ឆិកា​នៅ​កាតា និង​ត្រូវ​រំពឹង​នឹង​ចំណាយ​ពេល​រហូតដល់​ចុងខែ​៕

​អតីត​កីឡាករ​FC Barcelona លោក​នី​ម៉ា ដែល​កំពុង​លេង​អោយ Paris Saint-Germain​បក់ដៃ​ពេលទៅដល់​តុលាការ​ក្រុង​បា​សេ​ឡូ​ណា កាលពី​ថ្ងៃ​ចន្ទ

​អតីត​ប្រធាន​ក្លឹប​Barcelona លោក​សាន់​ដ្រូ រូ​សែ​ល(ស្តាំ)បានទៅដល់តុលាការ