ដោយៈដេប៉ូ/ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នេះបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលមានបំណងចង់ផ្ដួលរលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ។

យោងតាមញត្តិនៅថ្ងៃទី១៧ខែតុលានេះបានបញ្ជាក់ថា”យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រឆាំង ដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិបីជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលបានចេញសេចក្ដី ថ្លែងការណ៍និងគម្រោងថ្មីតាមរយៈឃ្លីបវីដេអូនាពេលថ្មីៗនេះក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើ ការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក សន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប”។

សូមជូនខ្លឹមសារញត្តិទាំងស្រុង៖