ដោយៈមុនីរ័ត្ន / ភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញ សេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនានា ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

តាមរយៈញ្ញត្តិថ្កោលទោស នៅរសៀលថ្ងៃនេះ បានបញ្ជាក់ដូចច្នេះថាៈ​ យើងខ្ញុំជា នាយទាហាន និង នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រឆាំងដាច់ អហង្ការ និង ថ្កោលទោសទណ្ឌិត សម រង្ស៊ី មានប្រវត្តិពូជអម្បូរក្បត់ជាតិតជំនាន់។ ទណ្ឌិតនេះ បានចេញសេចក្តីថ្លែងការណ៍ តាមឃ្លីបវីដេអូ ក្នុងន័យញុះញង់បំបែកបំបាក់ ប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា នាំប្រទេស កម្ពុជាឆ្ពោះទៅរក សង្គ្រាមសាជាថ្មី ។

យើងខ្ញុំទាំងអស់គ្នា ជាកងរាជអាវុធហត្ថ ត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតួនាទី ភារកិច្ចការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ ជាពិសេសបង្ក្រាប ទណ្ឌិត សម រង្ស៊ី តាមសាលក្រមតុលាការ ដែល នៅជាធរមាន ។

កងរាជអាវុធហត្ថ ប្ដេជ្ញាការពារដោយស្មោះត្រង់បំផុត ចំពោះរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំ ដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ការពារក្រុមគ្រួសារ របស់ សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត់ ៕ V / N