ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​នេះ លោកស្រី​កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អមដំណើរ​ដោយ​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹក​ទន្លេសាប ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បន្ត​រួមសហការ​គ្នា យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព មិនត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ឡើយ​។​

​លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​អនាម័យ ដោយ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​លង់ទឹក ៕​