​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើជា​ស្ត្រី​នៅថ្ងៃនេះ​គឺ​មិនត្រូវ​ឆាប់​ត្រចៀកស្រាល​ជឿទុកចិត្ត​គេ​ពេក​ឡើយ​ព្រោះ​បើកាលណា​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ហើយ​មិន​ងាយ​ស្តារឡើងវិញ​ទេ​។​ការប្រកប​ការងារ​ពុំ​ត្រូវយក​អារម្មណ៍​ដាក់ខ្លួន​ច្រើន​ឡើយ ត្រូវ​ចងចាំ​ថា​ទោះ​ទៅ​ទីណា​ក៏មាន​មនុស្ស​បែបនេះ ឬក៏​មាន​មនុស្ស​ដែល​ពិបាក​ជាងនេះទៅទៀត ។​កា​ររ​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ឡើយ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ក្រៅពីនេះ​បើ​មាន​បញ្ហា​តូចធំ​តែង​អាច​ដោះស្រាយ​ចេញ​ដោយ​ងាយស្រួល​ថែមទៀត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់ និង​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មោងថ្មី​ប្រកបដោយ​ភាពស្រស់​ស្រាយ​ជានិច្ច​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​ឈាន​ថយក្រោយ ហើយ​បញ្ហា​ខ្លះ​តូចតាច​សោះ​អាច​រីក​ជាធំ​ផង ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​តូចធំ​លោកអ្នក​តោង​តែ​ចងចាំ​ថា ការចេះ​ធ្វើ​ចិត្ត​ត្រជាក់ និង អត់ធ្មត់ ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គិត​ឱ្យ​វែងឆ្ងាយ ហើយ​កុំ​សម្លឹង​ឃើញតែ​ផលប្រយោជន៍​តិចតួច​នៅថ្ងៃនេះ ហើយ​នាំ​ជះ​ផល​អាក្រក់​នា​ថ្ងៃ​ខាងមុខ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ​និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទេ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​ច្រើន​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មិន​ធ្វើ​អ្វីដែល​ធ្វេសប្រហែស ឬ មិន​ប្រមាថ​កិច្ចការ​ចំពោះមុខ​នោះ​ក៏​ពុំមាន​បញ្ហា​អាក្រក់​កើតឡើង​ឡើយ​។​ការប្រកប​ការងារ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីមួយ​តែង​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​សិរី​គ្រាន់​គាប់ប្រសើរ​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ច្រើន​ឈ្នានីស​បង្ក​ផល​លំបាក​អ្វីមួយ​នាំ​ពិបាក​ដោះស្រាយ​នៅ​ថ្ងៃ​ខាងមុខ ។​យ៉ាងណាក្តី​ការប្រកប​ការងារ​នាពេល​នេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ពឹងពាក់ និង ខ្ចី​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ទំនាក់ទំនង អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ត្រលប់​មកវិញ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​ចាត់ចែង​ការងារ​នោះ​ឃើញថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំសូវល្អ​ប៉ុន្មាន​ក្តី ប៉ុន្តែ​បើ​ចេះ​ខិតខំ​ព្យាយាម​ក្នុង​កិច្ចការ​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។​ការប្រកប​ការងារ​លោក​អ្នក​មិនគួរ​បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើនជាង​ល្អ ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​រឿង​រាវ​អាក្រក់​មិន​ងាយ​កើតមាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ ហើយ​រវាសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រណុកចិត្ត​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​៕

 

​ឆ្នាំកុរ​

 

​ថ្ងៃនេះ​ដួង​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​មិន​មក​យាយី​នាំ​ជួប​ការលំបាក​ទេ ហើយ​ដំណើរ​ជីវិត​ក៏មាន​ភាពរលូន​ល្អ​គួរសម​ឡើងវិញ​។​ការប្រកប​ការងារ​ឃើញ​ថាបើ​លោកអ្នក​ចង់​ជួបចរចា ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕