ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ អ្នក​ប្រដាល់​ចិត្តសឿង ឃុន បូរ៉ា ក្លិប​រស្មី​ភូម​គាប​ខេត្តបន្ទាយមានជ័យ​ប្អូនប្រុស​បង្កើត​របស់​នាគ​ខ្មៅ​ជាយដែន ឃុន ឌី​ម៉ា ដែល​ធ្លាប់​ប្រជែង​បាន​មេដាយ​មា​ស៊ី​ហ្គេម​នោះ ប្រជែង​បាន​កៅអី​សម្រាប់​វគ្គ​ពាក់​កណ្ដា​ផ្ដាច់ព្រ័ត្រ​ហើយ​នៅក្នុង​ការប្រកួត​​ដណ្ដើម​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ។​

​ក្នុង​ព្រឹត្តិការណ៍​នេះ​ទោះបី​ឃុន បូរ៉ា​ពុំទាន់​ដែល​បាន​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ក៏ពិតមែន​​តែ​២​ប្រកួត​របស់គេ​បានទទួល​ជ័យជំនះ​ទាំង​២​ប្រកួត ខណៈ​អ្នក​ប្រដាល់​៣​រូប​ទៀត​ម្នាក់​ចាញ់​ទាំង​២​ប្រកួត និង​២​នាក់​ទៀត​ឈ្នះ​មួយ​ប្រកួត​ចាញ់​មួយ​ប្រកួត​ដូចគ្នា ។​

​ពេលនេះ​បូរ៉ា​នៅសល់​មួយ​ប្រកួត​ទៀត តែ​វា​គ្រាន់​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​ទោះ​​បី​គេ​ចាញ់ ឬ ឈ្នះ​ក៏មាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ។​តែ​ប្រសិនបើ​គេ​បន្ត​ឈ្នះ​បាន​មួយ​ប្រកួត​ទៀត​ការងារ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មិនសូវ​ជា​ធ្ងន់ធ្ងរ​នោះទេ​ព្រោះ​គេ​ត្រូវ​ជួប​ជាមួយ​ដៃគូ​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​មួយទៀត ។​តែបើ​គេ​ចាញ់​គឺ​​ត្រូវ​តស៊ូ​ជាមួយ​លេខ​១​នៃ​ពូ​ល​មួយ​ទៀតហើយ​៕​