​ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ ព្រមទាំង​បុគ្គលិក​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​បានចេញ​ញត្តិ​ថ្កោលទោស​ដល់​ទណ្ឌិត សម រង្ស៊ី ដែល​បានចេញ​សេចក្តីថ្លែងការណ៍ និង​គម្រោង​ថ្មី​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល ឆ្នាំ​២០២៣​ខាងមុខ​។​

​ក្នុង​ញត្តិ​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ”​សូម​ប្រឆាំង​ដាច់ខាត និង ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​សម្ដី​របស់​ទណ្ឌិត សម រង្ស៊ី មេក្រុម​ឧទ្ទាម​ជា​ពូជ​ក្បត់ជាតិ​៣​ជំនាន់  ប្រឆាំង រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយបាន​ចេញ​សេចក្តីថ្លែងការណ៍ និង​គម្រោង​ថ្មី តាមរយៈ​ឃ្លី​ប​វីដេអូ ក្នុង​គោល បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ឆ្នាំ​២០២៣ និង​បាន​ញុះញង់​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ធ្វើការ​បះបោរ ព្រមទាំង បាន​ប្រមាថ​ដោយ​អសីលធម៌​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​ស្ថាបនិក​សន្តិភាព និង​ជាទី គោរព​ស្រឡាញ់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​”​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្តេជ្ញា​ដាច់ខាត​ចូលរួម​ក្នុង​កិច្ចការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ស្របច្បាប់ ការពារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុមគ្រួសារ និង​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្តវេន​នាពេល​អនាគត និង​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​សន្តិភាព ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​

​ប្រភព​ខាងលើនេះ​បានបញ្ជាក់​បន្ថែមថា​” យើងខ្ញុំ​ទាំងអស់គ្នា សូម​ស្នើសុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​រាល់​ទង្វើ​ផ្ទុយ នឹង​រដ្ឋធម្មនុញ្ញ​រប​ស់​ពូជ​ក្បត់ជាតិ​៣​ជំនាន់ និង​បក្សពួក​”៕​