ដោយៈមុនីរ័ត្ន/ភ្នំពេញ៖យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន សូមប្រកាសប្រឆាំង ដាច់​ខាត និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះផែនការទុច្ចរិតរបស់ក្រុមឧទ្ទាមក្បត់ជាតិ ក្នុងការផ្ដួលរំលំ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ និងការញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងការ ប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាពជាទីគោរព ស្រឡាញ់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញយ៉ាងច្បាស់ពី សែស្រឡាយក្បត់ជាតិ ៣ជំនាន់ តពីជីតារហូតដល់ចៅ ដែលជាតិនិងប្រជាជនកម្ពុជាមិនត្រូវការជាដាច់ខាត និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនក្បត់ជាតិនេះ និងបក្ខពួកឱ្យបានជា ដាច់ខាត។

ខាងលើនេះជាខ្លឹមសារនៃញត្តិថ្កោលទោសរបស់ក្រសួងបរិស្ថានចុះថ្ងៃទី១៧ខែតុលាឆ្នាំ២០២២។ញត្តិបានបន្តថាយើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះរាជបល្ល័ង្គ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពារសុខសន្តិភាព និងការអភិវឌ្ឍ ដោយមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិប្រើប្រាស់បដិវត្តន៍ពណ៌ ឬមធ្យោបាយទុច្ចរិតមិនប្រជាធិបតេយ្យផ្សេងទៀត ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសេចក្តីសុខ ការរីក ចម្រើន និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ។ យើងខ្ញុំសូមប្តេជ្ញាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា និងបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

យើងខ្ញុំទាំងអស់គ្នាបានដឹង និងមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងបរិបូរណ៍ពេញផ្ទៃប្រទេស។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញារួមគ្នាបន្តថែរក្សាតម្លៃនិងផ្លែផ្កានៃ សន្ដិភាពនេះឱ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូត ព្រមទាំងរួមគ្នាអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែរីក ចម្រើនរុងរឿងឡើងថែមទៀត៕សរន