​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​កំពូល​របស់​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​បាន​រំលឹក​ឡើងវិញ​ថា យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ជា​បន្ត​ដែល​ជា​សញ្ញា​សម្គាល់​​នៃ​ការ​កាន់តំណែង​រយៈពេល ១០ ឆ្នាំ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នឹង​បន្ត​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដើម្បី “​ទប់ស្កាត់​ការ​ស្អុយរលួយ​” នៅក្នុង​បក្ស​កុម្មុយនីស្ត​។​

​អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​ជាតិ លោក ស៊ា​វ ប៉ី (Xiao Pei)​បាន​និយាយថា ស្ថាប័ន​នេះ​នឹង​បង្ក្រាប​មិន​ត្រឹមតែ​សមាជិក​បក្ស​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​សាច់ញាតិ​និង​ជំនួយការ​ជិតស្និទ្ធរ​​បស់​ពួកគេ​ផងដែរ ដោយ​រឹត​បន្ដឹងបន្ថែម​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​កម្រិត​ទាប ព្រោះ​វា​ប៉ះពាល់​ផ្ទាល់​ដល់​ជីវិត​ប្រជាជន​។​

​លោក​បាន​និយាយ​បែប​នេះ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ខាងក្រៅ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន (CPC) ដែល​កំពុង​ដំណើរការ​រាល់​ពីរ​ដង​ក្នុង​មួយ​ទសវត្សរ៍​កន្លែង​ដែល​លោក​ស៊ី​ត្រៀម​ស្វែងរក​​អាណត្តិ​ទី​បី​ដ៏​កម្រ​។​

​លោក​សៀវ ដែល​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កណ្តាល​សម្រាប់​អធិការកិច្ច​វិន័យ (CCDI) ដែល​ពង្រឹង​វិន័យ​ក្នុង​បក្ស CPC ដែរ​នោះ​បាន​និយាយថា​”​គណបក្ស​បាន​ពង្រឹង​គ្រប់​ជ្រុងជ្រោយ​នូវ​ការកសាង​​វិន័យ ការអនុវត្ត​វិន័យ​នយោបាយ និង​ច្បាប់​នយោបាយ​យ៉ាង​តឹងរ៉ឹង ហើយ​បាន​ប្រកាន់ខ្ជាប់​នូវ​សំឡេង​តឹងរ៉ឹង​”​។​

“​យើង​ដាក់ទណ្ឌកម្ម​អំពើពុករលួយ​ដោយ​អាកប្បកិរិយា​មិន​អត់ឱន​; ផ្សព្វផ្សាយ​វប្បធម៌​ដែល​កម្មាភិបាល​មិន​ហ៊ាន មិនអាច និង​មិន​ចង់​ពុករលួយ​;​ស៊ើបអង្កេត​និង​ដោះស្រាយ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ករណី​​ពុករលួយ កន្លែង​ដែល​បញ្ហា​នយោបាយ​និង​សេដ្ឋកិច្ច​មាន​ទំនាក់ទំនង​គ្នា​; និង ដាក់ទណ្ឌកម្ម​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​ពុករលួយ​ជុំវិញ​មហាជន​”​។​

​ចាប់តាំងពី​លោក​ស៊ី​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១២ មក ករណី​ប្រហែល ៤,៦ លាន​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ស្ថាប័ន​វិន័យ​នៅ​គ្រប់​កម្រិត​ទាំងអស់​។​

​ក្នុងអំឡុង​អាណត្តិ​ប្រាំ​ឆ្នាំ​ដំបូង​របស់​គាត់ ករណី​ចំនួន ៤៩ គឺជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល ដែល​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស ក្នុងនោះ ១២ នាក់​គឺជា​ផ្នែក​នៃ CCDI ។​មុនពេល​​អាណត្តិ​ប្រាំ​ឆ្នាំ​ទី​ពីរ​របស់​គាត់​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ១២ នាក់​ត្រូវបាន​ស៊ើបអង្កេត ដែល​ក្នុងនោះ​មាន​ប្រាំមួយ​នាក់​ស្ថិតនៅក្នុង CCDI៕

​ចាប់តាំងពី​លោក​ស៊ី​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១២ មក ករណី​ប្រហែល ៤,៦ លាន​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ស្ថាប័ន​វិន័យ​នៅ​គ្រប់​កម្រិត​ទាំងអស់