​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន BYD Co ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំ​បំផុត​របស់​ចិន បាន​និយាយថា ខ្លួន​រំពឹងថា​ប្រាក់ចំណេញ​សុទ្ធ​នៅ​ត្រីមាស​ទី​៣​នឹង​កើន​ជាង​បួន​ដង ដោយសារ​តែ​ការលក់​ដ៏​រឹងមាំ​និង​ភាព​ចម្រុះ​នៃ​ផលិតផល​ល្អប្រសើរ​ជាង​មុន ជា​ការព្យាករណ៍​មួយ​ដែលនាំឱ្យ​ភាគហ៊ុន​របស់​ខ្លួន​ហក់​ឡើង​ខ្ពស់​។​

​ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា​ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ត្រីមាស​ខែ​កក្កដា​ដល់​ខែ​កញ្ញា​នឹង​មាន​ចំនួន​ពី ៥,៥ ពាន់​លាន​យ័ន​ទៅ ៥,៩ ពាន់​លាន​យ័ន (៧៦៥ លាន​ដុល្លារ​ទៅ ៨២០ លាន​ដុល្លារ​) ឬ កើនឡើង​ពី ៣៣៣% ទៅ ៣៦៥,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

​ភាគហ៊ុន​ហុងកុង​របស់​ក្រុមហ៊ុន BYD បាន​កើនឡើង ៤% នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​តុលា​នេះ ខណៈ​ភាគហ៊ុន​របស់​ខ្លួន​នៅ​ទីក្រុង​សិន​ចិន​បាន​កើនឡើង ៥% ៕

ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា​ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ត្រីមាស​ខែ​កក្កដា​ដល់​ខែ​កញ្ញា​នឹង​មាន​ចំនួន​ពី ៥,៥ ពាន់​លាន​យ័ន​ទៅ ៥,៩ ពាន់​លាន​យ័ន