ដោយ៖ មុនីរ័ត្ន / ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាៈ ការផ្តួលរំលំ ណាមួយ ដែលកើតឡើង ក្រៅពីការបោះឆ្នោត គឺមិនអាចឲ្យមានកើតឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជា ដាច់ខាត និងមិនអត់អោនឲ្យជាដាច់ខាត។ ការបញ្ជាក់នេះ បានធ្វើឡើង បន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ នាពេលថ្មីៗនេះ ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ និងបានញុះញង់ កងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការបះបោរ ព្រមទាំងបាន ប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថាៈ ក្រសួងការពារជាតិ មិនអនុញ្ញាតឲ្យអ្នកណាមួយ មកប៉ះពាល់រដ្ឋាភិបាលស្របច្បាប់ បានជាដាច់ខាត និង មិនមានការអត់ឱនឲ្យបានឡើយ និងប្រើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីការពារ រដ្ឋាភិបាល ស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ។

ប្រមុខការពារជាតិ បានបញ្ជាក់ទៀតថាៈ​ ការផ្តួលរលំណាមួយ ដែលកើតឡើង ក្រៅពីការបោះឆ្នោត គឺថា មិនអាចឲ្យមានកើតឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជាដាច់ខាត។ រឿងអ្វីដែលមិនមានការពិត គឺទណ្ឌិត សម រង្ស៊ី ជាពូជក្បត់ជាតិ ៣ ជំនាន់ ប្រឌិតឡើង ដើម្បីជាការទាក់ទាញ។ ហើយកិច្ចការងារនេះ គឺសមត្ថកិច្ច ក៏ដូចជា កម្លាំងប្រដាប់អាវុធ គឺបានចេញមកផ្កោលទោស​ប្រឆាំងចំពោះទណ្ឌិត សម រង្ស៊ី។

សូមជម្រាបថា ក្រសួង ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានធ្វើញ្ញត្តិជា បន្តបន្ទាប់ប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញ សេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ នាពេល ថ្មីៗនេះ ក្នុងគោលបំណង ផ្ដួលរលំរាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ និងបានញុះញង់ កងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើ ការបះបោរ ព្រមទាំងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយបានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្សពួក បើក្រុមនេះជាន់ទឹកដីកម្ពុជា និងស្នើឱ្យតុលាការ ចាត់វិធានការច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕/V-PC