ដោយៈមុនីរ័ត្ន / ភ្នំពេញៈ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានប្រកាសថា​ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចចោលភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក ដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្កចលាចល ក្នុងសង្គម និងមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម ដែលរកបានមកដោយ ការលះបង់ខ្ពស់ និងក្តីលំបាកជាទីបំផុត”។ នេះបេីយោងតាមញ្ញត្តិថ្កោលទោស កាលពីថ្ងៃទី១៧​ ខែុលា​ ឆ្នាំ២០២២។

ញ្ញត្តិថ្កោលទោស បានបន្តថាៈ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោល ទោស យ៉ាងដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ នាពេលថ្មីៗនេះ ក្នុងគោលបំណងធ្វើការកែនគរ ប្រមូលផ្ដុំ ផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថ ដោយអសីលធម៌ ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់ របស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប។​

ញ្ញត្តិថ្កោលទោស បានបញ្ជាក់ថាៈ ” យើងខ្ញុំទាំងអស់គា្ន ជាយោធិនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទគ្រប់រូប សូមប្តេជ្ញាដាច់ខាត ការពាររដ្ឋធម្មនុញ្ញ ការពារ ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងការពារ ឱ្យខានតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ និងបក្ខពួក បើក្រុមនេះ ជាន់ដីកម្ពុជា និងស្នើឱ្យ តុលាការ ចាត់វិធានការច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ។

សូមជម្រាបថា ក្រសួង ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានធ្វើញ្ញត្តិ ជាបន្តបន្ទាប់ ប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបាន ចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ នាពេលថ្មីៗនេះ ក្នុងគោលបំណង ផ្ដួលរលំរាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ និងបានញុះញង់ កងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក សន្តិភាព និងជាទីគោរពស្រឡាញ់របស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយបានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្សពួក បើក្រុមនេះជាន់ទឹកដីកម្ពុជា និងស្នើឱ្យតុលាការ ចាត់វិធានការច្បាប់ ឱ្យបាន ធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែង នោះឡើយ៕/V-PC