​ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំ ៖ រដ្ឋបាលខេត្ត​កំពង់ធំ​នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្ដីជូនដំណឹង​ថា ដោយ​កម្ពស់​ទឹកស្ទឹង​សែន​បាន​ស្រុក​ចុះ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ស្ថានភាព​កម្ពស់​ទឹក​នៅ​ទីតាំង​ប្រណាំង​អាច​រៀបចំ​ពិធី​ប្រណាំងទូក​បាន ដូច្នេះ​រដ្ឋបាលខេត្ត​សម្រេច​រៀបចំ​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត​ចាប់ពី​ថ្ងៃទី​៤-៥ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខ​។​

​រដ្ឋបាលខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណជន និង​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត​នេះ​ឱ្យបាន​ច្រើន​កុះករ​៕

\​