​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​និង​គ្រឿងញៀន​១០​កញ្ចប់​ជាមួយ​អាវុធ​ច្នៃ​៣​ដើម​

1319
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​សហការ​ណ៍​ជាមួយ​កម្លាំង​កងពលតូច​អន្តរាគមន៍​លេខ​៨​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​តូច ព្រម​ជាមួយនិង​អាវុធ​ច្នៃ​៣​ដើម​ការឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អន្លង់វែង​ស្ថិតក្នុង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្តខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ ។​

​លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ ព្រម​ជាមួយនិង​វត្ថុតាង​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ក្រោម​ការឯកភាព បញ្ជា​ដោយ​លោក​វរៈសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ផងដែរ​។​

​លោក អនុសេនីយ៍ឯក ជុន បូរ៉ា​បានឱ្យដឹង​បន្តថា​ជនសង្ស័យ​ដែល​កម្លាំង​ឃាត់ខ្លួន​មានឈ្មោះ ទន់ ឈាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អន្លង់វែង ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​ការចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន​១០​កញ្ចប់​តូច ។

​កាំភ្លើង​ច្នៃ​ចំនួន​២ ដើម កាំភ្លើង​សេ​កា​សេ​កាត់​ចំនួន​១​ដើម គ្រាប់​អាកា​៤៧​ចំនួន​៣២​គ្រាប់​សាក់​កាដូ ដាក់​កាំភ្លើង​១ ។​ម៉ូតូ​វេ​វ​អី ពណ៌​ខ្មៅ​លាយ​ខៀវ គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង​។ លុយ​ខ្មែរ​ចំនួន​៥​ម៉ឺន​រៀល និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត កំពុង​កសាង​សុំ​ណុំ​រឿង បញ្ជូន​ទៅកាន់​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដើម្បី ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​៕S/​

​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​និង​គ្រឿងញៀន​១០​កញ្ចប់​ជាមួយ​អាវុធ​ច្នៃ​៣​ដើម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ