ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ OECD ឆ្នាំ​២០២២ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៧-១៨ ខែតុលា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​នៅក្នុង​ឱកាស​នោះ លោក សុខ ចិន្តា​សោភា បាន​សង្កត់ធ្ងន់​ពី​ស្មារតី​នៃ​ការរួបរួម​គ្នា ដើម្បី​ទទួល​នូវ ផលប្រយោជន៍​រួម ។

​លោក​បាន​បន្ថែមថា រូបិយប័ណ្ណ​ដ៏​មានតម្លៃ​បំផុត​នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ គឺជា​ពេលវេលា ។

​លោក​បាន​បន្ថែមថា តាមរយៈ​ការប្រើប្រាស់​ឌីជីថល​ភាវូបនីយកម្ម និង​ម៉ូ​ដែល​ព្យាករណ៍​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ យើង​នឹង​បង្កើត​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែល​លឿន​ជាង​មុន និង ថោក​ជាមុន និង​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន យ៉ាងហោចណាស់ សម្រាប់​ខ្សែរ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​សុខាភិបាល ។

​លោក​បាន​បញ្ជាក់ថា កម្ពុជា​ជឿជាក់​លើ​អត្ថប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​និង​ការធ្វើសមាហរណកម្ម​កា​ន់​តែ​ជី​ត​ស្និទ្ធ ជាមួយនឹង​ប្រទេស​នៅក្នុង​និង​ក្រៅ​តំបន់ ។

​វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​លោក ផាម ប៊ិ​ញ មី​ញ ( Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​នៃ​ប្រទេស​វៀតណាម​, លោក ប៊ុ​យ ថា​ញ់ សុន ( Bui Thanh Son) រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​វៀតណាម​, លោក ធី​ម អាយ​រ៉េ​ស ( Tim Ayres) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម និង​កម្មន្តសាល​នៃ​ប្រទេស​អូស្ត្រាលី​, និង តំណាង​ប្រទេស​សមាជិក​អង្គការ OECD អាស៊ាន និង​វិស័យ​ឯកជន ដែលមាន​អ្នកចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ សរុប​ប្រមាណ ៤០០​នាក់៕.mara