ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី និង​សហការ​រី​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សណ្ដាប់ធ្នាប់​សាធារណៈ ដល់​ក្រុម​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​កម្មការិនី​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ​លោកស្នងការ​ន​គ​របាល​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​ណែនាំ​ដល់​បងប្អូន​អ្នកបើក​យានយន្ត​តូចធំ​ដឹក​កម្មករ​កម្មការិនី​រោងចក្រ មិនត្រូវ​បើកបរ​ដឹក​លើស​ចំណុះ និង​ប្រជែង​គ្នា​នោះទេ ដែល​ធ្វើអោយមាន​គ្រោះថ្នាក់​ផ្សេងៗ និង​កកស្ទះ​ចរាចរណ៍ ព្រមទាំង​ត្រូវមាន​បណ្ណ​បើកបរ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​៕​