ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​កាកបាទក្រហម​ខេត្ត ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០៦ គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​មកពី​ភូមិ​ចំនួន​ល​ប្រាំមួយ ក្នុង​ឃុំ​បី នៃ​ស្រុក​រលាប្អៀរ​។​

​ក្នុង​ពិធី​នេះ​ក៏មាន ការ ចូលរួម​ពី​លោកស្រី​កែ ច័ន្ទ​មុនី អនុប្រធាន​កិត្តិយស​គ​ណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត និង​លោក អ៊ុក ពញ្ញា ប្រធានកិត្តិយស​អនុសា ខា​កាកបាទក្រហម​ស្រុក​រលាប្អៀរ​ផងដែរ​។​

​លោក ប្រាក់ សោ​ភ័​ណ្ឌ ប្រធាន​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​បាន​ឲ្យ​ដឹងថា ការចែក​អំណោយ​នេះ គឺ​បាន​ធ្វើឡើង​នៅ​ពីរ​កន្លែង​គឺ នៅ ឧទុម្ពរ ឃុំ​ស្វាយជ្រុំ ដោយមាន​ប្រជា ពលរដ្ឋ​រងគ្រោះ​ចំនួន ៩៩ គ្រួសារ មកពី​ភូមិ​ចំនួន​៤​ភូមិ គឺ​ភូមិ​កំពង​រាំង និង​ភូមិ​កោះ​កែវ ក្នុង​ឃុំ​ស្វាយជ្រុំ , ភូមិ​ថ្នល់​តា​សែង និង​ភូមិ​ក្រពើ​ពុល ឃុំ​ភ្នំ​ក្រាំង​ដី​មាស​។ ឯ​មួយកន្លែង​ទៀត​នៅ ក្នុង​សាលាបឋមសិក្សា​ព្រែក​សាលា ដោយ​ចែកជូន​ប្រជាពលរដ្ឋ​ពី​ភូមិ គឺ​ភូមិ​ព្រែក​រាំង និង​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត សរុប​ចំនួន ១០៧ គ្រួសារ​។​

​នៅក្នុង​ពិធី​ចែក​អំណោយ​ខាង លើ​នេះ​លោកស្រី កែ ច័ន្ទ​មុនី និង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អ ស់ត្រូវ​ថែទាំ​សុខភាព​ក្នុង​ក្រុមគ្រួសារ ប្រុងប្រយ័ត្ន​កូនចៅ​តូចៗ ចំពោះ​ទឹកជំនន់ និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​អាកាសធាតុ​ព្យុះភ្លៀង និង​ខ្យល់​កន្ត្រាក់ នៅ​ចុងរដូវ​វស្សា​នេះ​៕​