​ដោយ​: សុវណ្ណ​/​រតនគិរីៈ អគ្គស្នងការ​នគរបាល​ជាតិ លោក​នេ​ត សាវឿន​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ បានធ្វើ​ការណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ជាពិសេស​ស្នងការ​ខេត្ដ​រតនគិរី aឲ្យ​បន្ដ​អនុវត្ដ​ច្បាប់​ដើម្បី​ការពារ​សណ្ដាប់ធ្នាប់​សន្ដិ​សុខ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ដ​រន​គិរី​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។​

​អនុសាសន៍​អប់រំ​ណែនាំ​ដល់​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​នេះ បានធ្វើ​ឡើង​នៅ​សាលប្រជុំ​មួយ​ក្នុង​បរិវេណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​រតនគីរី​នាឱកាស​ផ្ទេរតំណែង​ជូន​លោក អ៊ុង សុភាព ទៅជា​ស្នងការ​ថ្មី​។​ឯ​អតីត​ស្នងការ​ចាស់​គឺ​លោក​យិន​ចំណាន​ត្រូវបាន​ក្រសួង​ដាក់​ឲ្យ​ចូល​និ​វត្ដ​ន៍​៕​