​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​សុំឱ្យ អ្នកវិនិយោគ​ជនជាតិ​កូរ៉េ មក​វិនិយោគទុន លើ​វិស័យ​វាយនភ័ណ្ឌ​នៅ​កម្ពុជា ពិសេស នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ច្រើន ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ងារ​ធ្វើ កាន់តែច្រើន មាន​ជីវភាព​កាន់តែ​ធូ​ធា​ឡើង​។ ការស្នើ​បែបនេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ នេះ ខណៈដែល​លោក ឃួ​ង ស្រេង អភិបាល​ធានី​ភ្នំពេញ បាន​ជួប​សម្តែង ការគួរសម ជាមួយ​លោក ជូ ណាក់​យុ​ាំ​ង (Joo Nak-young) អភិបាលក្រុង​ឃ្យុ​ង​ជូ នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ ប្រទេស​កម្ពុជា មាន​សន្តិភាព​ពេញ​បូ​រិ​បូ​ណ៍ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ជា​អ្នកមាន​ស្នាដៃ​ច្រើន ក្នុង​ការងារ​លើ​វិស័យ​វាយនភ័ណ្ឌ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​១៩៩០ ។ ដូច្នេះ​លោក​ស្នើសុំ​តាមរយៈ​លោក Joo Nak-young អភិបាលក្រុង​ឃ្យុ​ង​ជូ នៃ​សាធារណរដ្ឋ​កូរ៉េ សូមជួយ​ចលនា​អ្នកវិនិយោគ ជនជាតិ​កូរ៉េ ឱ្យមក​វិនិយោគទុន លើ​វិស័យ​វាយនភ័ណ្ឌ នៅ​កម្ពុជា ពិសេស នៅ​រាជធានី ភ្នំពេញ ឱ្យបាន​ច្រើន​។ ជាមួយគ្នានេះ ចំពោះ​ការវិនិយោគ លើ​វិស័យ​វាយនភ័ណ្ឌ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​អនុគ្រោះ​ពន្ធ​ផងដែរ នេះ​ពិតជា​បាន​បង្កលក្ខណៈ​ងាយស្រួល ឱ្យ​អ្នកវិនិយោគទុន​បរទេស មក​វិនិយោគ នៅ​ស្រុក​ខ្មែរ កាន់តែច្រើន​។​

​លោក Joo Nak-young ក៏​ឱកាស​នោះ បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការ​ស្នើឡើង​របស់លោក ឃួ​ង ស្រេង ដោយ​លោក បានបញ្ជាក់​ថាៈ លោក​នឹង​ធ្វើការ អំពាវនាវ ក៏ដូចជា​ការកៀងគរ អ្នកវិនិយោគ​ជនជាតិ​កូរ៉េ ពី​ទីក្រុង​ឃ្យុ​ង​ជូ នៃ​សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា នៅ​ទីក្រុង​ផ្សេងទៀត ឱ្យមក​វិនិយោគទុន​លើ វិស័យ​វាយនភ័ណ្ឌ នៅ​រាជធានី ភ្នំពេញ ឱ្យបាន​កាន់តែច្រើន ធ្វើយ៉ាងណា ឱ្យ​ទីក្រុង​ទាំង​២ ប្រទេស​ទាំង​២ កម្ពុជា​-​កូរ៉េ កាន់​តែមាន​ទំនាក់ទំនង កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​គ្នា កាន់តែ​ល្អប្រសើរ មួយកម្រិត ថែមទៀត​៕/V​