ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដៃរហាត់​

នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ច្រើន​ដុះ​ក្បែរ​ដងស្ទឹង​, មាន​ផ្លែ​ល្អិតៗ ពួកក្មេង​ច្រើន​ប្រើ​បរិភោគ​ជា​អាហារ ។​

ដោយសារ​

​កិរិយាសព្ទ​

​អាស្រ័យ​ផង​
​ដោយសារ​ទូក​គេ​, ដោយសារ​រទេះ​គេ ។​

​អាយតនិបាត​

​ព្រោះតែ​, អាស្រ័យ​នឹង​
​រស់​ដោយសារ​គេ​ចិញ្ចឹម ។​ល​។​

​ដោរ​

កិរិយាវិសេសន៍​

​ដែល​ឡើង​កន្ទួល​ធំ​ខ្លោត​ដោយ​ពិស​អ្វី​រោល​ជាដើម​
​កម្ទេច​អាល​រោល​សាច់​ឡើង​ដោរ​ពាសពេញ​អស់ទាំង​ខ្លួន ។​

​គុណសព្ទ​

​ដែល​ឡើង​កន្ទួល​ធំ​ខ្លោត​ដោយ​ពិស​អ្វី​រោល​ជាដើម​
​កម្ទេច​អាល​រោល​សាច់​ឡើង​ដោរ​ពាសពេញ​អស់ទាំង​ខ្លួន ។​

​ដំណូរ​

​នាមសព្ទ​

(​ព​. ថ​.) ការដូរ​
​ដំណូរ​សេះ​នឹង​គោ ។​

​ដំណើរ​

​នាមសព្ទ​

​អំពើ​ដែល​ដើរ​, ឥរិយាបថ​ដើរ ។ ទំនង​, លំនាំ​, ការណ៍​, ហេតុ​, សេចក្ដី ។ ល ។ : ដំណើរពាក្យ​, ដំណើរ​សេចក្ដី​, ដំណើរ​នេះ​មិន​ស្រួល​ទេ ។ កើត​ដំណើរ កើតមាន​វិវាទ​, កើតក្ដី ។​