​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដេរ​

​កិរិយាសព្ទ​

​ភ្ជាប់​អ្វីៗ ដោយ​ម្ជុល​និង​ចេស​
​ដេរខោ​, ដេរអាវ​, ដេរថ្នេរដៃ ។​**
**​សញ្ញា “​។​” ត្រូវបាន​កែតម្រូវ​ពីស​ញ្ញា​ដើម “​។​។​” ដោយហេតុថា​សញ្ញា “​។​” មិនត្រូវ​ប្រើ​ស្ទួន​គ្នា​។​

ដេរដាស​

កិរិយាវិសេសន៍​

​ដែល​ដាស​ពាស​, ពាសពេញ​, ត្រៀបត្រា​
​មនុស្ស​ដេរដាស​, ឈរ​ដេរដាស ។​

​គុណសព្ទ​

​ដែល​ដាស​ពាស​, ពាសពេញ​, ត្រៀបត្រា​
​មនុស្ស​ដេរដាស​, ឈរ​ដេរដាស ។​

​ដែរ​

និបាតសព្ទ​

​ដូចគ្នា​, បាន​ដូចគ្នា​, ផង​; ដូច​ពាក្យ​ថា​
​ខ្ញុំ​ទៅ​ដែរ​, ដូច្នេះ​ក៏បាន​ដែរ​, អ្នក​ទៅ​ជាមួយនឹង​ខ្ញុំ​ដែរ​ឬ ? ល្អ​គ្រាន់បើ​ដែរ ។ ល ។​

​ដៃរគៀម​

នាមសព្ទ​

​កែវ​ស្ល​កើត​ពី​ជ័រ​ឈើ ដែល​ស្រក់​ទៅក្នុង​ដី​, ឬ​ខ្សាច់​ឆ្នេរសមុទ្រ​
​ចិញ្ចៀន​ដៃរគៀម ។​

​ដៃរណែង​

​នាមសព្ទ​

​បន្ទះ​ឫស្សី​ឬ​ឈើ មាន​ជ្រុង​៤​ជា​គ្រឿងផ្ទះ​គេ​រាយ​ភ្ជាប់​ពីលើ​បង្កង់ សម្រាប់​ទទួល​តម្ពក់​ក្បឿង​
​អារ​ដៃរណែង​, វាយ​ដៃរណែង ។​