​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ដំរួយ​

​នាមសព្ទ​

​ទំនង​, ន័យ​
​កាត់​ដំរួយ​, ធ្វើ​ដំរួយ​, ឲ្យ​ដំរួយ​, មាន​ដំរួយ ។​

​ដំរៀត​

​នាមសព្ទ​

​ឈ្មោះ​ពន្ធ​ថ្លៃ​ខ្លួន​យក​អំពី​ប្រជា​ជនជាតិ​តាង​ប្រទេស​នៅក្នុង​កម្ពុជរដ្ឋ ដែល​ច្បាប់​ស្រុក​មិន​ទទួល​ទុកជា​ជាតិខ្មែរ​
​ដំរៀតចិន ។​

​ដំរែក​

​នាមសព្ទ​

​ឈ្មោះ​ក្រូច​មួយ​ប្រភេទ ពួក​ក្រូចពោធិ៍សាត់​ឬ​ក្រូចចងសក់​
​ក្រូច​ដំរែក ។​

​ត្រចៀកកណ្ដុរ​

នាមសព្ទ​

​ឈ្មោះ​ផ្សិត​ដុះ​នឹង​ដើមឈើ​សម្បុរ​ក្រមៅ មាន​សណ្ឋាន​ស្រដៀង​នឹង​ត្រចៀកកណ្ដុរ​; ចួនកាល​ដុះ​នៅ​ដី​ច្រាប​ក៏មាន​
​ផ្សិតត្រចៀកកណ្ដុរ ។​

​ត្រចៀកដំរី​

​នាមសព្ទ​

​ឈ្មោះ​ជីរ​មួយ​ប្រភេទ ស្លឹក​ក្រាស់ ហាម​ជ្រួញៗ ក្លិន​ហាង​ឆួល​
​ជីរ​ត្រចៀកដំរី ។ អ្នកស្រុក​ខ្លះ​ហៅ ជីរ​ត្រចៀកជ្រូក​, ខ្លះ​ហៅ ជីរ​ស្លឹក​ក្រាស់​, ខ្លះ​ហៅ ជីរ​ទ្រមាំង​, ខ្លះទៀត​ហៅ ជីរ​ទ្រមឹង (​ម​.​ព​. ជីរ ផង​) ។​