ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដំណេរ​

​នាមសព្ទ​

(​ព​. ថ​.) ការ​ដេរ​, ​ការធ្វើ​ឲ្យ​កើត​បានជា​ថ្នេរ​; វិជ្ជាជីវ​:​ឬ​សិល្ប​:​ខាង​ការ​កាត់ដេរ​
​គេ​មាន​សញ្ញាប័ត្រ​ខាង​ដំណេរ ។​

​ដំបងគ្រញូង​

​នាមសព្ទ​

​ឈ្មោះ​កុក​មួយ​ប្រភេទ​មាឌធំ​ចង្គ្រោង ។​

​ដំបារ​

​នាមសព្ទ​

​ផ្ទាំង​, ផ្ទៃ​
​ដំបារ​មាស គឺ​ផ្ទាំង​មាស ; ដំបារពោះ គឺ​ផ្ទៃពោះ ។​

​គុណសព្ទ​

​មាំ​ក្រាស់​ទង្គះ​, ដែល​នា​គាង​ចេញ​
​រាង​ដំបារ​, ខ្នង​ដំបារ ។​

​ដំរី​

​នាមសព្ទ​

​សត្វចតុប្បាទ​មាន​រូប​ធំ​សម្បើម មាន​ស្បែក​ក្រាស់​មាន​ដៃ​ហៅថា ប្រមោយ​; ខ្លះ​មាន​ភ្លុក​, មានចែ ។ ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ មាន​សណ្ឋាន​ធំ​កន្តុល​មូល សាច់​ជ្រាយ : ត្រី​ដំរី ( ខ្មែរ​បុរាណ​មិន​យកមកប្រើ​ជា​អាហារ​ទេ ) ។​

​ដំរួច​

​នាមសព្ទ​

​ងារ​សម្រាប់​ជន​ពួក​ពល ( ពួក​សូទ្រៈ​ថ្នាក់ទាប​ជាង​អក​ហ្លួង ងារ​នេះ​មានតែ​ក្នុងសម័យ​ពី​ដើម​ដែល​នៅមាន​ពួក​សូទ្រៈ ) ។​