​ដោយៈ​ទេព មង្គល / ភ្នំពេញៈ យោងតាម​ការ​ពិនិត្យឃើញ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​គណនី​ឈ្មោះ La Roche-Posay in Phnom Penh កំពុង​ផ្សព្វផ្សាយ លក់​ផលិតផល​គ្រឿងសម្អាង ឈ្មោះ ១. La Roche-Posay Anthelios Dry Touch, ២. La Roche-Posay COMBO និង​ផលិតផល​គ្រឿងសម្អាង ផ្សេងៗ​ទៀត គ្មាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​មិនត្រូវ​ជឿ ​ការផ្សព្វផ្សាយ ផ​លិ​ផល​គ្រឿងសម្អាង​ទាំងនេះ និង​មិនត្រូវ​ប្រើប្រាស់​ផលិត ផល​គ្រឿងសម្អាង គ្មាន​លេខ​ប្រវេទន៍ ខាងលើ​ឡើយ ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់​ទៀត​។​

​ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខាងលើ និង​ជន ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​បញ្ឈប់​ការនាំ​ចូល ចែកចាយ និង​លក់​ផលិតផល​គ្រឿងសម្អាង ទាំងអស់ ខាងលើនេះ ជាបន្ទាន់​។

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី បណ្ដាញ​សង្គម ខាងលើ និង​ជន​ពាក់ព័ន្ធ​ទាំងឡាយណា ដែល​នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ លក់​ផលិតផល​គ្រឿងសម្អាង​ឈ្មោះ La Roche-Posay Anthelios Dry Touch និង La Roche-Posay COMBO LARY WART REMOVER ទៅតាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង ឱសថ​បូរាណ ជា​ធរមាន ៕/V