​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ត្រដក់ត្រសុំ​

កិរិយាសព្ទ​

​សន្សំ​លាក់​លៀប ក្បិតក្បៀត​ទុក​សំចៃ​
​វា​ចេះ​ត្រដក់ត្រសុំ​ណាស់ ។​

ត្រដាបត្រដួស​

​កិរិយាសព្ទ​

​លំបាក​, ​ទន់ទាប​, ​ដុនដាប​, ស្ទើរ​ស្លាប់​ស្ទើរ​រស់​
​ខំប្រឹង​រកស៊ី​ទាំង​ត្រដាបត្រដួស​, ​រស់នៅ​ទាំង​ត្រដាបត្រដួស ។​

​កិរិយាវិសេសន៍​

​លំបាក​, ​ទន់ទាប​, ​ដុនដាប​, ស្ទើរ​ស្លាប់​ស្ទើរ​រស់​
​ខំប្រឹង​រកស៊ី​ទាំង​ត្រដាបត្រដួស​, ​រស់នៅ​ទាំង​ត្រដាបត្រដួស ។​

​ត្រដោកក្ដារ​

នាមសព្ទ​

​ប្រដាប់​ធ្វើ​ដោយ​ឈើ​ឬ​ឫស្សី សម្រាប់​ប្រហក​ច្រក​ក្ដារ​មូរត្បាញ ។​

​ទិដ្ឋាការ​

(​ទិ​ត​-​ឋា​កា​)

​នាមសព្ទ​

(​បា​. ទិ​ដ្ឋ + អាការ​) អា​ការដែល​បានឃើញ​, បាន​ចួប​ប្រទះ​មកហើយ ។​
​សព្វថ្ងៃ​ពាក្យ​នេះ​ប្រើ​សំដៅយក​ហត្ថលេខា​ជា​ចាំបាច់ នៃ​អ្នករាជការ​មាន​សមត្ថកិច្ច​ដែល​ត្រូវ​ចុះ​លើ​លិខិត​ផ្សេងៗ មាន​លិខិតឆ្លងដែន​និង​អាណត្តិ​បើកប្រាក់​ជាដើម ជាការ​បញ្ជាក់ថា​ខ្លួន​បាន​ពិនិត្យឃើញ​ត្រឹមត្រូវ​ហើយ​
​លិខិត​នេះ មាន​ទិដ្ឋាការ​ពី​ក្រុម​សន្តិសុខ​ជាតិ​ហើយ​ឬ​នៅ ? ; អាណត្តិ​បើកប្រាក់​នេះ​ក្រុម​អភិបាល​ប្រាក់​ចំណាយ​មិនទាន់​ចុះ​ទិដ្ឋាការ​នៅឡើយ​ទេ ព្រោះ​មានការ​ទាស់ខុស … (​បា​. Visa) ។​

​ទ្រឹស្ដិស្មូរ​

(​ទ្រឹ​ស​—)

​គុណសព្ទ​

​ដែល​ប្រកាន់​ទិដ្ឋិ​ព្រមទាំង​មានចិត្ត​ស្មូរ​ផង​
​មនុស្ស​ទ្រឹស្ដិស្មូរ ។ ច្រើន​យក​សេចក្ដី​ថា កំណាញ់​ស្វិត គឺ​កំណាញ់ក្រៅតម្រា ។​

នាមសព្ទ​

ដែល​ប្រកាន់​ទិដ្ឋិ​ព្រមទាំង​មានចិត្ត​ស្មូរ​ផង​
​មនុស្ស​ទ្រឹស្ដិស្មូរ ។ ច្រើន​យក​សេចក្ដី​ថា កំណាញ់​ស្វិត គឺ​កំណាញ់ក្រៅតម្រា ។​