ដោយៈ​ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បាន​ពិនិត្យឃើញ​មានការ​ចែកចាយ និង​លក់​ឱសថ​បូរាណ ចំនួន ២ មុខ គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខ​ភិ​បាល ដែលមាន ឈ្មោះ ១. Eurocare Box=10 Blisters x 10 Softcaps, ២. Eurocare FOET Box=10 Blisters x 10 Softcaps, មាន​រចនាបទ​ស្រដៀង​នឹង​ឱសថ បូរាណ មាន​លេខ​បញ្ជិកា​ដែល​ចែកចាយ ដោយ​ក្រុមហ៊ុន Mega Lifesciences Pty,Limited.​។​

​ក្រសួងសុខាភិបាល បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ មុននឹង​ទិញ​ឱសថ​គ្រប់​ប្រភេទ សូម​ពិនិត្យមើល​ល​តាប​ត្រ​បញ្ជិកា ដែលមាន​បិទ​លើ​សំបក​វេច​ខ្ចប់ ហើយ​លតា​ប​ត្រ ដែល​ត្រឹមត្រូវ គឺមាន​ពីរ​ផ្នែក ១-​ផ្នែក​ខាងលើ​មានឈ្មោះ ក្រុមហ៊ុន​ឱសថ ២-​ផ្នែក​ខាងក្រោម មាន​លេខ​បញ្ជិកា (​ដូច​មាន​គំរូ​ភ្ជាប់​មកជា​មួយ​)​។​

​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​ទិញ និង​ប្រើប្រាស់​ឱសថ​បូរាណ​ដែល​គ្មាន​លេខ​បញ្ជិកា​ខាងលើ ជា​បន្តទៀត ព្រោះ​ឱសថ​បូរាណ ទាំងនេះ មិនអាច​ធានាបាន​នូវ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​បានឡើយ ហើយ​អាចជា​ឱសថ​បូរាណ​ក្លែងក្លាយ បណ្ដាលឱ្យ​ប៉ះពាល់​សុខភាព ឬ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ទៀតផង​។​

​ក្រសួងសុខាភិបាល តម្រូវឱ្យ​បុគ្គល​ដែល​ចែកចាយ និង​លក់​ឱសថ​បូរាណ ដែល​គ្មាន​លេខ បញ្ជិកា​ខាងលើ រួមទាំង​ជន​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​បញ្ឈប់​ការនាំ​ចូល ចែកចាយ និង​លក់ ឱសថ​ខាងលើនេះ ជាបន្ទាន់​។ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង ទៅតាម​ផ្លូវច្បាប់ ចំពោះ​ជន​ណា​ចែកចាយ និង​លក់​ឱសថ​បូរាណ ដែល​គ្មាន​លេខ បញ្ជិកា និង​ជន​ពាក់ព័ន្ធ​ដទៃទៀត ទៅតាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​ឱសថ​បូរាណ ជា​ធរមាន​៕/V