ដោយៈមុនីរ័ត្ន-ទេពកង្រី/ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានផ្តល់អំណោយ និងថវិកាជូនដល់ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋមួយគ្រួសារ ដែលត្រូវបានអគ្គិភ័យ​ឆាបឆេះផ្ទះអស់ទាំងស្រុង នៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។

អំណោយឧបត្ថម្ភនេះតាមរយៈលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
អំណោយមានដូចជា អង្ករ ស័ង្កសី មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អាវរងា មុង ជែលលាងដៃ និងថវិកាមួយចំនួន៕