​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កូរ៉េ​ខាងជើង​កាលពី​យប់​ថ្ងៃ​អង្គារបាន​បាញ់កាំភ្លើង​ធំ​ចេញពី​ឆ្នេរ​ខាងកើត​និង​ខាងលិច​របស់​ខ្លួន​បន្ទាប់​ពី​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ក្នុង​គោល​​បំណង​ជំរុញ​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ពី​កូរ៉េខាងជើង​។​

​កងកាំភ្លើងធំ​ចម្ងាយ​ឆ្ងាយ​និង​កងទ័ពអាកាស​របស់​កូរ៉េខាងជើង​បាញ់​ហ្វឹកហាត់​បាញ់​កាលពី​ថ្ងៃ​៦​តុលា​

បើតាមយោធាកូរ៉េខាងត្បូង ​កូរ៉េ​ខាងជើង​បាន​បាញ់​ប្រមាណ​១០០​គ្រាប់​ចូលក្នុង​សមុទ្រ​នៅ​ឯនាយ​ឆ្នេរ​ខាងលិច​របស់ខ្លួន​នៅ​ប្រមាណ​ជា​ម៉ោង​១០​យប់​និង​បាញ់​១៥០​គ្រាប់​ទៀត​ចេញពី​ឆ្នេរ​ខាងកើ​របស់ខ្លួន នេះ​បើ​តាម​នាយ​សេ​នាធិ​​ការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ទី​១៩​តុលា​។​

​ក្រោយមករដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាន​និយាយថា ការបាញ់​នេះ​ធ្វើឡើង​ដើម្បី​ជា​«​ការព្រមាន​ខ្លាំង​»​មួយ​ទៅ​កាន់​កូរ៉េខាងត្បូង ក្នុង​ការឆ្លើយតប​ទៅនឹង​ការបាញ់​កាំភ្លើង​ធំ​រាប់សិប​គ្រាប់​កាល​ពី​រវាង​​ម៉ោង​៩:៥៥ ព្រឹក​និង​៥:២២​នាទី​យប់​ថ្ងៃ​អង្គារ​។​

​អគ្គ​នាយសេនាធិកា​រក​ង​ទ័ព​ប្រជាជន​កូរ៉េ​(KPA)​បាន​និយាយថា «​សមយុទ្ធ​របស់​កូរ៉េខាងត្បូង​ប្រឆាំង​កូរ៉េខាងជើង​កំពុង​ធ្វើឡើង​ក្នុង​លក្ខណៈ​ឆ្កួត​លី​លា​»​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA វា​បាន​និយាយថា​«​ដើម្បី​បញ្ជូន​សារ​ព្រមាន​ធ្ងន់​មួយ​ជា​ថ្មី ​កងឯកភាព​ទ័ព​KPA​នៅ​រណសិរ្ស​ខាងកើត​និង​ខាងលិច​បាន​ធ្វើការ​​បាញ់​ព្រមាន គំរាម​ឆ្ពោះទៅ​សមុទ្រ​ខាងកើត​និង​ខាងលិច​កាលពី​យប់​ថ្ងៃ​១៨​តុលា ដើម្បី​ជា​វិធានការ​យោធា​តតប​ដ៏​ខ្លាំង​មួយ​។​។​សត្រូវ​គួរ​បញ្ឈប់​ជា​បន្ទាន់ការ​បង្ករឿង​បែប​ញុះញង់​និង​ធ្វេសប្រហែស​ដែល​វា​​រឹតតែ​ធ្វើអោយ​មាន​ភាព​តានតឹង​ផ្នែក​យោធា​ខ្លាំង​ឡើង​នៅ​តំបន់​ជួរមុខ​»​។​

​សមយុទ្ធ​ហូ​ហ្គុ​ក​(Hoguk)​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ជា​លំ​ហាត់​យោធា​ចុង​ក្រោយ​មួយ​ក្នុងចំណោម​ការហ្វឹកហាត់​ដូច្នេះ​ជា​បន្តបន្ទាប់​របស់​យោធា​កូរ៉េខាងត្បូង​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ដោយ​ខ្លះ​មាន​​ការចូលរួម​ពី​កងកម្លាំង​អាម៉េរិក​និង​ជប៉ុន​ផង​៕

​សមយុទ្ធ​ហូ​ហ្គុ​ក​របស់​កូរ៉េ​ខាងត្បូង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​