​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ តុលាការ​វៀតណាម​មួយ​បាន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​ចំពោះ​ឃាតកម្ម​ដ៏​រន្ធត់​លើ​កូនស្រី​អាយុ​ប្រាំបួន​ឆ្នាំ​របស់​ដៃគូ​ស្នេហ៍​របស់​ខ្លួន​ដោយ​ដំ​ដែកគោល​ចំនួន​ប្រាំបួន​​ដើម​ចូល​ក្បាល​របស់​នាង​។​

​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​បាន​បញ្ជា​អោយ​ប្រហារជីវិត ជាងឈើ​ឈ្មោះ ង្វៀន ជុង ហ្វៀ​ន ( Nguyen Trung Huyen)​អាយុ​៣០​ឆ្នាំ ដោយ​វិធី​ចាក់​ថ្នាំ​សម្លាប់​។​

​ហ្វៀ​ន បាន​អនុវត្ត​ឃាតកម្ម​ដ៏​ឈឺចាប់​នេះ​ក្នុងពេល​នៅក្នុង​ផ្ទះ​ជាមួយ​ដៃគូ​នាង ង្វៀន ធី លៀន​(Nguyen Thi Luyen)​អាយុ​២៧​ឆ្នាំ និង​កូនស្រី​របស់​នា​ងនៅ​ទីក្រុង​ហាណូយ​។​

​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​បាន​បញ្ជា​អោយ​ប្រហារជីវិត ជាងឈើ​ឈ្មោះ ង្វៀន ជុង ហ្វៀ​ន ចំពោះ​ឃាតកម្ម​ដ៏​សាហាវ​លើ​ក្មេងស្រី​

​ការថត​កម្ម​រស្មី​អិច បង្ហាញ​ដែកគោល​ធ្លុះ​ចូលក្នុង​ក្បាល​ក្មេងស្រី​ចំនួន​ប្រាំបួន​កន្លែង

​រូបភាព​បានមកពី​ការ​ថត​ឆ្លុះ​កម្ម​រស្មី​អិច​បង្ហាញ​របួស​ពី​ការដំ​ដែកគោល​ចំនួន​ប្រាំបួន​កន្លែង​នៅ​ក្បាល​របស់​នាង​។​

​ហ្វៀ​ន បាន​និយាយថា ក្មេង​ស្រី​នេះ​រំខាន​ជីវិត​ផ្ទាល់​របស់​ខ្លួន ដូច្នេះ​គាត់​ក៏​សំរេច​បញ្ចប់ជីវិត​នាង​ដើម្បី​កុំ​អោយ​ខ្លួន​គាត់​មាន​ភារកិច្ច​ចិញ្ចឹម​នាង​។​

​ជនរងគ្រោះ​ជា​កូនស្រី​ទី​បី​របស់​នាង​លៀន​ជាមួយ​ប្តី​មុន ហើយ​រស់នៅ​ជាមួយ​ម្តាយ​ក្រោយ​ការ​លែងលះ​កាលពី​ឆ្នាំមុន​។​ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​២០២១ ហ្វៀ​ន​បាន​ធ្វើបាប​ក្មេងស្រី​នេះ​យ៉ាងតិច​បួន​លើក​ដោយ​​ពេលខ្លះ​គាត់​បាន​បង្ខំ​អោយ​នាង​ផឹក​ថ្នាំ​សម្លាប់​សត្វល្អិត លេប​ខ្យង​សឹង​និង​បំបាក់​ដៃ​នាង​នៅ​ក្នុង​ការវាយប្រហារ​បី​ដង​។​

​តុលាការ​បាន​និយាយថា បន្ទាប់មក​នៅ​ថ្ងៃ​១៧ មករា ហ្វៀ​ន បាន​ទះ​ជនរងគ្រោះ​ម្តង​ហើយ​ម្តងទៀត​ក្រោយ​ពី​ក្មេងស្រី​មិន​ឆ្លើយ​នឹង​ខ្លួន​និង​ធ្វើបាប​ដោយ​វាយ​នឹង​ដែកគោល​។​

​នៅពេល​នាង​លៀន​ដឹង​អំពី​អ្វី​បាន​កើតឡើង នាង​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ តែ​កូន​របស់​នាង​បាន​សន្លប់​និង​ស្លាប់​នៅ​ពីរ​ខែ​ក្រោយ​។​

​គេ​មិនដឹងថា​តើ ង្វៀន ជុង ហ្វៀ​ន នឹង​ប្តឹង​ឧទ្ធរណ៍​ដែរ​ឬ​អត់​៕