​ភ្នំពេញ​៖​ធនាគារ ហ្វី​លី​ព ភីអិលស៊ី ដែលជា​ធនាគារពាណិជ្ជ​ដែលមាន​ភាគ​ទុ​និក​ជនជាតិ​សិង្ហ​បុរី និង​ក្រុមហ៊ុន យក្សា​បោក​អ៊ុត​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី​១៨​ខែតុលា​នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់​។​កិច្ចសហការ​នេះ នឹង​ស្តែងចេញ​តាមរយៈ​ការផ្តល់​សេវាកម្ម​ឥណទាន​សម្រាប់​អាជីវករ​របស់​ក្រុម​ហ៊ុន​​យក្សា​បោក​អ៊ុត ក៏ដូចជា​ការពង្រីក​នូវ​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល នៅតាម​បណ្តា​សាខា​របស់​យក្សា​បោក​អ៊ុត​ទូទាំងប្រទេស​។​

​ដោយ​មើលឃើញ​នូវ​ការលូតលាស់​នៃ​បច្ចេកវិទ្យា កាន់តែ​ជឿនលឿន និង​ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន ក្រុមហ៊ុន យក្សា​បោក​អ៊ុត បាន​ចាប់​ដៃគូ​សហការ​ជាមួយ ធនាគារ ហ្វី​លី​ព ក្នុង​ការផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​ថ្មី​មួយ ដែលមាន​ឈ្មោះថា KHQR​។ ប្រព័ន្ធ​ទូទាត់​ថ្មី​នេះ នឹង​បន្ថែម​នូវ​ភាព ងាយស្រួល រហ័ស និង​កាន់តែ​ទាន់សម័យ​ជាង​មុន សម្រាប់​អតិថិជន​យក្សា​ទាំងអស់​។ បន្ថែម​ពីនេះ​ផងដែរ អតិថិជន ដែលមាន​បំណង​ចង់​ក្លាយជា​ម្ចាស់​អាជីវកម្ម ហ្វ្រែ​ន​ឆាយ​នៃ​ក្រុមហ៊ុន​យក្សា​បោក​អ៊ុត​ក៏​អាច​ស្នើសុំ​​ឥណ​ទា​សម្រាប់​ពង្រីក​អាជីវកម្ម​ពី​ធនាគារ ហ្វី​លី​ព ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ​។​

ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU)​នេះ​លោក ចាន់ ម៉ាច អគ្គនាយក​ធនាគារ ហ្វី​លី​ព មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ​នឹង​ផ្ដល់​ភាពងាយស្រួល ដល់​បណ្ដា​សាខា​ទាំងអស់ របស់​ក្រុមហ៊ុន យក្សា​បោក​អ៊ុត​សម្រាប់​ដំណោះស្រាយ​ទូទាត់​ប្រាក់​យ៉ាង​រលូន សុវត្ថិភាព និង​លឿន​រហ័ស​។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​«​ជំនួស​ឱ្យ​ការបង្កើត​គណនី​ជាមួយ​ធនាគារ​ជាច្រើន​ផ្សេងទៀត ម្ចាស់​អាជីវកម្ម​យក្សា​បោក​អ៊ុត​ទាំងអស់ អាច​ពឹង​ផ្អែកលើ​កម្មវិធី KHQR របស់​ធនាគារ ហ្វី​លី​ព ដែល​អាច​ឲ្យ​ពួកគេ ទទួល​ការទូទាត់​ពី​ធនាគារ​ផ្សេងៗ​ទៀត​បាន​យ៉ាង​ងាយស្រួល​។ ម្ចាស់​អាជីវកម្ម​យក្សា​បោក​អ៊ុត ក៏​អាច​ស្នើសុំ​ឥណទាន​ពី​ធនាគារ ហ្វី​លី​ព ដើម្បី​ពង្រីក​អាជីវកម្ម​បន្ថែមទៀត​ផងដែរ​។ »

                                                                                                         លោក ចាន់ ម៉ាច អគ្គនាយក​ធនាគារ ហ្វី​លី​ព

​បន្ថែម​ពីលើ​នេះ​ផងដែរ ម្ចាស់ ក្រុមហ៊ុន យក្សា លោក ហែម ហេ​ម៉ា ក៏បាន​កោតសរសើរ​ពី​ភាពជឿនលឿន និង​ងាយស្រួល​នៃ​ផលិតផល និង​សេវាកម្ម​របស់ ធនាគារ​ផងដែរ​។​លោក​បាន​មានប្រសាសន៍ថា​៖ «​សេវា​ឥណទាន ដែលជា​កិច្ចសហការ​វាង​ធនាគារ ហ្វី​លី​ព និង​ក្រុមហ៊ុន យក្សា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្ដល់​ឥណទាន​កាន់តែ​ងាយស្រួល​និង​កាន់តែ​ពិសេស​ដល់​អតិថិជន ដែល​ត្រូវការ​ដើមទុន​បន្ថែម​សម្រាប់​បើក​អាជីវកម្ម ដោយ​ធនាគារ​នឹង​ផ្តល់ជូន​អត្រា​ការប្រាក់​យ៉ាង​សមរម្យ និង​សុវត្ថិភាព​ជូន​អតិថិជន​។​»

                                                                                                                   លោក ហែម ហេ​ម៉ា ម្ចាស់ ក្រុមហ៊ុន យក្សា

​អាជីវករ​របស់​យក្សា​ទាំងអស់ ដែល​មានបំណង​ស្នើសុំ​ឥណទាន​ពី​ធនាគារ ហ្វី​លី​ព អាចធ្វើ​ការទំនាក់ទំនង​បាន​តាមរយៈ​បុគ្គលិក​របស់​ក្រុមហ៊ុន យក្សា​បោក​អ៊ុត ០១៧ ៥៣៨ ៩០៧ ឬ ធ្វើការ​ទំនាក់ទំនង​ដោយផ្ទាល់​មកកាន់​សេវា​បម្រើ​អតិថិជន​របស់​ធនាគា​រ ហ្វី​លី​ព តាមរយៈ​លេខ​ទូរស័ព្ទ​៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)​។​

​ធនាគារ ហ្វី​លី​ព ជា​ធនាគារពាណិជ្ជ​តែមួយគត់​នៅ​កម្ពុជា ដែលមាន​ភាគ​ទុ​និក​ជនជាតិ​សិង្ហ​បុរី​។ ធនាគារ ហ្វី​លី​ព ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​យ៉ាង​សំបូរបែប​តាម​តម្រូវការ​របស់ សាជីវកម្ម​ធំៗ សហគ្រាស​ខា្ន​ត​តូច​និង​មធ្យម និង បុគ្គល​។ ធនាគារ ជា​សមាជិក​របស់ ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប ដែលមាន​មូលដ្ឋាន​នៅ​សឹង្ហ​បុរី និង​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៧៥​។ ធនាគារ ហ្វី​លី​ព ជា​ធនាគារពាណិជ្ជ​ធំ​មួយ​នៅ​កម្ពុជា ដែលមាន​ច្រើនជាង​៧០​សាខា​ទូទាំងប្រទេស​។

​យក្សា​បោក​អ៊ុត​គឺជា​ប្រព័ន្ធ​ហ្វ្រែ​ន​ឆាយ​បោក​អ៊ុត​ដ៏​ធំជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សាខា​នៅ​ប្រទេស​ថៃ និង វៀតណាម ។​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​បោក​អ៊ុត​គ្រប់​ប្រភេទ និង ជា​អ្នក​ផលិត នូវ​ផលិតផល​សាប៊ូ ដ៏​ធំជាងគេ​នៅ​កម្ពុជា៕Ph