ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២ លោក​ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ដឹកនាំ លោកនាយក​រដ្ឋបាល លោក​ចៅសង្កាត់​បឹង​សាឡាង លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​បឹង​សាឡាង ព្រមទាំង​មន្ត្រីសង្កាត់ លោក​មេភូមិ ព្រមទាំង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​ដោះស្រាយ​សំណូមពរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​០១​គ្រួសារ​ដែលមាន​ជីវភាព​លំបាក តាមរយៈ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌទួលគោក​។​

​ក្នុងនោះដែរ​ថ្នាក់ដឹកនាំ​ខណ្ឌ​បានឱ្យ​កម្លាំង ជួសជុល​ដំបូលផ្ទះ​ដែល​ធ្លុះធ្លាយ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ ពិបាក​ក្នុងកា​រស់នៅ​ជូន​លោកយាយ កើត សុខា អាយុ​៧០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៤៧H ច្រក​ផ្លូវ​៣៣៦ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​៕​