iPhone ស៊េរី​ក្រោយ​ប្រហែល​ធ្លាក់​លែង​បែក​ទៀតហើយ ព្រោះ Apple កំពុង​ពិចារណា​បញ្ចូល​ឧបករណ៍​ការពារ​

1882
ចែករម្លែក

​ការធ្លាក់​ទូរស័ព្ទ​កើតឡើង​គ្រប់ពេល​ចំពោះ​មនុស្ស​គ្រប់រូប​ចៀស​មិន​រួច​ទេ ព្រោះ​ខ្លះ​កំពុង​ជក់​ចុច Instagram ឬ ភ្លេចខ្លួន​គ្រវាសដៃ​ធ្វើឱ្យ​ធ្លាក់​ទូរស័ព្ទ​ពីលើ​តុ​ក៏មាន​។​

​សំណាងល្អ ក្រុមហ៊ុន Apple ហាក់ដូចជា​បាន​រកឃើញ​ដំណោះស្រាយ​ដើម្បី​ទប់ស្កាត់​កញ្ចក់ iPhone កុំឱ្យ​បែក​។

​ក្រុមហ៊ុន Apple កំពុង​ពិចារណា​បន្ថែម​នូវ “​ប្រព័ន្ធ​ស្រូបយក​រំ​ញ័រ​ឆ្លាត​” នៅក្នុង​ម៉ូ​ដែល iPhone ថ្មីៗ​ស៊េរី​ក្រោយនេះ ដើម្បី​ការពារ​អេក្រង់​កុំឱ្យ​បែក សូម្បីតែ​នៅពេល​គ្មាន​សំបក​ការពារ​លើ​ទូរស័ព្ទ​ក៏ដោយ​។​

​ប្រព័ន្ធ​ស្រូបយក​រំ​ញ័រ​ឆ្លាត​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​លៀន​ចេញ​នូវ​ឧបករណ៍​ទប់​ការពារ​ទូរស័ព្ទ iPhone មុនពេល​វា​ធ្លាក់​ដល់​ដី​ដើម្បី​កាត់បន្ថយ​និង​ទប់ស្កាត់​ការខូចខាត​ណាមួយ​។​

​ក្រុមហ៊ុន Apple បាន​រៀបរាប់​លម្អិត​អំពី​យុទ្ធសាស្ត្រ​នេះ​ក្នុង​ព័ត៌មាន​ថ្មី​របស់ខ្លួន​ក្នុង​បណ្ណ​ប៉ាតង់​ដែល​ខ្លួន​តម្កល់​នៅ​ការិយាល័យ​ប៉ាតង់​និង​ស្លាក​យីហោ​សហរដ្ឋអាមេរិក​ដែលមាន​ចំណងជើង​ថា “​វិធានការ​ទប់ទល់​ការធ្លាក់​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​”៕ ដោយ៖ កញ្ញាដាលីស

iPhone ស៊េរី​ក្រោយៗ​អាច​នឹងមាន​ឧបករណ៍​ការពារ​កុំឱ្យ​ធ្លាក់​បែក​កញ្ចប់

ទីតាំងផ្សាយពាណិជ្ជកម្ម