ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរ បញ្ជាការដ្ឋាន អង្គភាព ព្រមទាំងបុគ្កល ជាបន្តបន្ទាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ បានចេញញតិ្តថ្កោលទោសទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរ និងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្តី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ញត្តិរដ្ឋបាលខេត្តន្ទាយមានជ័យ បានឱ្យដឹងថាៈ ” តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរ និងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្តី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។

ញត្តិថ្កោលទោសរបស់មន្ទីរ ស្នងការដ្ឋាន បញ្ជាការដ្ឋាន មន្ទីរ អង្គភាព រួមទាំងបុគ្គល ជាច្រើន បានផុលផុស ធ្វើជាបន្តបន្ទាប់ ដែលខ្លឹមសារស្រដៀងៗគ្នា ក្នុងន័យដូចខាងលើ។

នៅក្នុងញត្តិ មានខ្លឹមសារថាៈ ” ការចិញ្ចឹមចិត្តផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ២០២៣ បានស្ដែងឱ្យឃើញនូវចេតនាបំផុសបំផុល ចង់ធ្វើបដិវត្តន៍ពណ៌ បង្កចលាចលក្នុងសង្គម ដើម្បីបំពេញមហិច្ឆិតា បំផ្លិចបំផ្លាញសន្តិភាព ដែលរកបាន ដោយលំបាក ” ។

ញត្តិមានខ្លឹមសារដូច និងស្រដៀលងគ្នាថាៈ ” យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តដីកាបញ្ជា ឬសហការឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក នៅគ្រប់ពេលវេលា ដែលក្រុមនេះ មានវត្តមាននៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅតុលាការ វិនិច្ឆ័យទោស តាមច្បាប់ជាធរមាន “។

ញត្តិនានា បន្តថាៈ ” យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ពិសេសការពារឱ្យខាងតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាដ៏ដោយ ។ ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី បន្តវេន នាពេលអនាគត ” ៕  V / N