ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២នេះ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta)ប្រធានាធិបតីទីម័រ ឡេស្តេបានអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់រាជធានីភ្នំពេញហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលាឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុ ជា។

ប្រមុខរាជរដ្ឋភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វាគមន៍លោក លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ តាមរយៈផេក ហ្វេសបុកនាព្រឹកថ្ងៃទី ១៩ ខែ តុលានេះថា៖«កម្ពុជាស្វាគមន៍ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២២នេះឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា(Jose Ramos-Horta)ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែតុលាឆ្នាំ២០២២ ។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុ ជា។»

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងចូលក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ឯកឧត្តម ប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។

ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហ ប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។»

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូសអរតា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងមានជំនួបដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណា​​ចក្រកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតីទីម័រខាងកើតនឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគី ដ៏មានសារសំខាន់ ចំនួនពីររួម មានកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា ធិបតេយ្យ ទីម័រខាងកើត។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោ ត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងទទួលការចូលជួបសម្តែងការគួរសមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, អញ្ជើញធ្វើបាឋកថាសាធារណៈ នៅសាកលវិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័ន ព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែងសុន្ទរកថា នៅក្នុងវេទិកាកម្ពុជា – ទីម័រខាងកើត លើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បីការអភិវឌ្ឍ និងសន្តិភាព ប្រកបដោយចីរភាព ផងដែរ។​

លោក Jose Manuel Ramos-Horta កើតថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៤៩ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីទីម័រខាងកើត ចាប់តាំងពីខែឧសភាឆ្នាំ ២០២២ បន្ទាប់ ពីជាប់ឈ្មោះជាបេក្ខជននៃសភាជាតិសម្រាប់ការកសាងទីម័រឡើងវិញ ។ នេះមិនមែនជាលើកដំបូងទេដែលលោកធ្វើជាប្រធានាធិបតី ពោលលោកធ្លាប់ធ្វើ ១ អាណត្តិផងដែរពី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០៧ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២ ។

បន្ទាប់ពីចាកចេញពីតំណែងជាប្រធានាធិបតីក្នុងឆ្នាំ ២០១២ លោក Ramos-Horta ត្រូវបានតែងតាំងជាអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ (UN)និងជាប្រធា នការិយាល័យកសាងសន្តិភាពរួមបញ្ចូលគ្នារបស់អង្គការសហប្រជាជាតិនៅប្រទេសហ្គីណេប៊ីស្សូ (UNIOGBIS) កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៣ ។

មុនកាន់តំណែងជាប្រធានាធិបតី, លោក Ramos-Horta គឺជារដ្ឋមន្ត្រីក្រសួងការបរទេសពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ និងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ។ ចំ ណែកនៅឆ្នាំ១៩៩៦ លោក Ramos-Horta គឺជាសហអ្នកទទួលរង្វាន់ណូបែលសន្តិភាពរួមជាមួយលោក Carlos Filipe Ximenes Belo សម្រាប់ការងារឆ្ពោះទៅរក ដំណោះស្រាយដោយយុត្តិធម៌ និងសន្តិភាពចំពោះជម្លោះនៅទីម័រខាងកើត ។

ដោយឡែកក្នុងនាមជាស្ថាបនិក និងជាអតីតសមាជិកនៃគណបក្ស Fretilinលោក Ramos-Horta បានបម្រើការជាអ្នកនាំពាក្យនិរទេសសម្រាប់ការតស៊ូរបស់ទីម័រ ខាង កើតក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃការកាន់កាប់របស់ឥណ្ឌូណេស៊ីលើទីម័រខាងកើតចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៩៩ ប៉ុន្តែលោកបានលាលែងចេញពីតំណែងបក្សនៅឆ្នាំ ១៩៨៨ហើយ បានក្លាយជាអ្នកនយោបាយឯករាជ្យ ។បន្ទាប់ពីទីម័រខាងកើតទទួលបានឯករាជ្យនៅឆ្នាំ ២០០២, លោក Ramos-Horta ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសដំបូងរបស់ ប្រទេស ។ គាត់បានបម្រើការក្នុងមុខតំណែងមួយនេះរហូតដល់ការលាលែងពីតំណែងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០០៦ ចំពេលមានភាពចលាចលនយោបាយ ។

ចំណែកនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០០៦បន្ទាប់ពីការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Mari Alkatiri,លោក Ramos-Hortaត្រូវបានតែងតាំងជានាយក រដ្ឋមន្ត្រីស្តីទីដោយលោកប្រធានាធិបតី Xanana Gusmao ។ រយៈពេល ២ សប្តាហ៍ក្រោយមក គឺនៅថ្ងៃទី ១០ ខែកក្កដាឆ្នាំ២០០៦លោកបានស្បថចូលកាន់តំណែងជានាយក រដ្ឋមន្ត្រីទី ២ របស់ទីម័រខាងកើតខណៈក្រោយមកគាត់ត្រូវបានជ្រើស រើសជាប្រធានាធិបតីក្នុងឆ្នាំ ២០០៧ ។ អ្វីដែលជាហេតុការណ៍មិននឹកស្មានដល់នោះគឺនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ លោក Ramos-Hortaត្រូវបានខ្មាន់កាំភ្លើងលួចប៉ុនប៉ងធ្វើ ឃាតប៉ុន្តែមិនបានសម្រេច ៕