​ប្រែ​សម្រួលៈបំណង(thaipbsworld,ST)៖​មជ្ឈមណ្ឌល​សំរាប់​សំណុំ​ហ្សែ​ន​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​រ៉ា​ម៉ា​ធី​បូ​ឌី​(Ramathibodi)​របស់​ថៃ​បាន​រកឃើញ​ករណី​ដំបូង​នៃ​វីរុស​កូវី​ដ​១៩​វិវត្តន៍​ថ្មី​ដែល​ជា​កូន​របស់​អូ​មី​​ក្រុង​BA.5​គឺ​វីរុស​BQ.1 នៅពេល​វីរុស​អូ​មី​ក្រុង​បំប្លែង​ថ្មី​ចម្លង​លឿន XBB និង XBC​ក៏​ត្រូវបាន​រកឃើញ​នៅ​ហ្វីលីពីន​និង​សិង្ហ​បុរី​ផងដែរ​។​

​មជ្ឈមណ្ឌល​បាន​និយាយ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​អង្គារថា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​បានចេញ​ការព្រមាន​មួយ​អំពី​ការឆ្លង​រាលដាល​វីរុស BQ.1 និង BQ.1.1 ដែល​សុទ្ធតែ​ជា​​កូន​និង​ចៅ​របស់​អូ​មី​ក្រុង​BA.5​។​

​លោក អ៊ែន​ថូ​នី ហ្វោ​ស៊ី

​នាយក​វិទ្យាស្ថាន​ជំងឺឆ្លង​អាម៉េរិក​លោក អ៊ែន​ថូ​នី ហ្វោ​ស៊ី​(Anthony Fauci)​បានចាត់ទុក​វីរុស​បំប្លែង​ថ្មី​ទាំងពីរ​ថា​«​អ្នកបង្ក​បញ្ហា​ខ្លាំង​» ដោយសារ​ពួក​វា​មាន​គុណភាព​និង​លក្ខណៈ​គ្រោះថ្នាក់​ពីព្រោះ​​វា​អាច​គេ​ចេញពី​ថ្នាំ​បង្ការ​និង​ថ្នាំ​ព្យាបាល​ដែល​កំពុង​ប្រើ​សព្វថ្ងៃ​នេះ​ខ្លះ​។​

​យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល ចៅ​និង​ចៅទួត​អូ​មី​ក្រុង​ទាំង​ពីរ​តំណាងអោយ​ការឆ្លង​ជាង​១០​ភាគរយ​នៅ​អាម៉េរិក​នាពេល​បច្ចុប្បន្ន ហើយក៏​មិន​មាន​ការធានា​ថា​ពួក​វា​ទាំងពីរ​នៅ​ទីបំផុត​នឹង​វ៉ា​ដាច់​​អូ​មី​ក្រុង​BA.5​ក្នុងនាម​ជា​វីរុស​ចម្លង​ច្រើនជាងគេ​នៅ​អាម៉េរិក​ដែរ នេះ​បើ​តាម​លោក​ហ្វោ​ស៊ី ។​

​គេ​ថា​BQ.1 និង BQ.1.1 ធន់​នឹង​ថ្នាំ​បដិបក្ខប្រាណ​ដែល​មាន​សព្វថ្ងៃ​ដែល​ប្រើ​សំរាប់​ព្យាបាល​អ្នក​កើតកូ​វីដ​។​BQ.1​ថែម​ទាំង​អាច​គេចចេញ​ពី​ថ្នាំ​បដិបក្ខ​ប្រាណ​(​ភាពស៊ាំ​នៃ​រាយ​កាយ​ទល់​នឹង​ជំងឺ​)​ដែល​​កើត​មាន​ក្រោយ​ជា​ពី​ការ​ឆ្លងកូវី​ដ​១៩​ណាមួយ​ឬ​ទទួល​បាន​មក​ពី​ការចាក់​វ៉ាក់សាំង​។​ទោះជា​យ៉ាងណា អ្នក​ដែល​ចាក់​វ៉ាក់សាំង​ការពារ​អូ​មី​ក្រុង​BA.5​អាច​មាន​កំរិត​បដិបក្ខ​ប្រាណ​ប្រឆាំងនឹង​BQ.1​ខ្ពស់​​បន្តិច​ដោយសារ​តែ​វា​ជា​កូន​របស់ BA.5​។​

​ដូច្នេះ​វា​ទាមទារ​ការផលិត​វ៉ាក់សាំង​និង​ការ​ផ្សំ​ថ្នាំ​ជំនាន់​ទី​ពីរ​ដើម្បី​ប្រយុទ្ធ​នឹង​ចៅ​និង​ចៅទួត​អូ​មី​ក្រុង​ទាំង​ពីរ​។​

​យោង​តាម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ថៃ BQ.1​ឆ្លង​លឿន​ជាង BA.5.2​ចំនួន​១៥​ភាគរយ និង​លឿន​ជាង​BA.2 ១៤​ភាគរយ​ដូច្នេះ​BQ.1​អាច​ចូល​ជំនួស​BA.5​នៅត្រឹម​ចុងឆ្នាំ​នេះ​ឬ​ឆ្នាំក្រោយ​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​បាន​ក៏​បាន​ប្រកាស​អំពី​ការរកឃើញ​អូ​មី​ក្រុង​បំប្លែង​ថ្មី​XBB​និង​XBC​ជា​លើកដំបូង​។​អនុរដ្ឋមន្ត្រី​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ករណី​​ឆ្លង​XBB ចំនួន​៨១​នាក់​ត្រូវបាន​រកឃើញ​នៅ​តំបន់​ពីរ​ក្នុងប្រទេស​តែ​៧០​ករណី​បាន​ជា​ពី​ជំងឺ​វិញ​។​

​ហ្វីលីពីន​ក៏​បាន​រកឃើញ​ការឆ្លង​វីរុស​កូវី​ដ​១៩​ប្រភេទ​XBC​ដែល​ជា​ការ​ផ្សំគ្នា​រវាង​វីរុស​ដែល​តា​(Delta)​និង​កូន​អូ​មី​ក្រុង​BA.2 ចំនួន​១៩៣​នាក់ តែ​១៧៦​នាក់​បាន​ជា​ពី​ជំងឺ និង​ប្រាំ​នាក់​ស្លាប់​។​

​សូមបញ្ជាក់​ថា​អូ​មី​ក្រុង XBB​កំពុង​បង្ក​ការឆ្លង​រាលដាល​ខ្លាំង​នៅ​សិង្ហ​បុរី ដោយ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា​XBB​បង្កើន​ការឆ្លង​៥៥​ភាគរយ​នៅ​សិង្ហ​បុរី​។​

XBB​ក៏​ត្រូវបាន​រកឃើញ​នៅ​អូស្ត្រាលី បង់​ក្លា​ដែស ដា​ណឺ​ម៉ាក ជប៉ុន អាម៉េរិក​និង​ឥណ្ឌា ផងដែរ​។​

​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ​បាន​រាយការណ៍​កា​រ​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ចំនួន​១១.៧៣២​នាក់ ដោយ​កើន​ឡើង​ជាង​ពីរដង​ពី​ការឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​(៤.៧១៩​នាក់​)៕

​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​នៅ​សិង្ហ​បុរី​ត្រូវ​បាន​បន្ទោស​លើ​វត្ត​មាន​វីរុស​XBB​ដែល​ជា​ចៅ​របស់​អូ​មី​ក្រុង